ខ្មែរ​យើង​តែង​ពោល​ថា”ចេះ​អ្វី​ចេះ​ឲ្យ​ច្បាស់”  ឬ “ចេះ​ស្ទើរ​ធ្វើ​ល្ងង់​ល្អ​ជាង” ដើម្បី​ទូន្មាន​មនុស្ស​ចៀសវាង​ពី​ភាព​ភ្លាំង​ភ្លាត់​លើ​កិច្ច​ការ​អ្វី​មួយ។ ប្រាសចាក​ពី​ពំនោល​របស់​ខ្មែរ ក្រុម​សម្ដែង​សៀក​ជនជាតិ​បរទេស​មួយ​ក្រុម បាន​បាត់​បង់​សមាជិក​ម្នាក់ ដោយ​សារ​តែ​ការ​កំហុស​បច្ចេកទេស។

ដំបូង​ឡើយ​ក្រុម​សម្ដែង​សៀក​ជនជាតិ បាន​ចេញ​មុខ​សម្ដែង​នៅ​លើ​វេទិកា​ក្នុង​កម្មវិធី​មួយ ដែល​ជា​ការ​សម្ដែង​កាត់​ដង​ខ្លួន​ដោយ​ប្រើ​រណា​យន្ត។ ការ​សម្ដែង​បែប​នេះ តាម​ពិត​ទៅ មិន​មែន​ដោយ​សារ​ពួក​គេ​ចេះ​វេទមន្ត​អ្វី​នោះ​ទេ គឺ​ពួក​គេ​ពឹង​ទៅ​លើ​តែ​បច្ចេកទេស​ឧបករណ៍​ប៉ុណ្ណោះ។

នៅ​ក្នុង​ការ​សម្ដែង​ពុះ​កាត់​ដង​ខ្លួន​ដោយ​ប្រើ​រណា​យន្ត​នេះ គេ​ឃើញ​ស្ត្រី​ជា​សមាជិក​ម្នាក់ បាន​ចូល​ទៅ​ក្នុង​ប្រអប់​មួយ​ដែល​គេ​រៀប​ទុក​ស្រេច។ បន្ទាប់​ពី​នោះ​មក បុរស​ដែល​ជា​តួអង្គ​អ្នក​កាត់​ដង​ខ្លួន​នារី ក៏​ចាប់​ផ្តើម​ដំណើរ​កាត់​មួយ​កំណាត់​ជើង​ទៅ​មុន។ កាត់​បាត់​ផ្នែក​ខាង​ជើង គេ​ឃើញ​នារី​ក្នុង​ប្រអប់​នៅ​មាន​ចលនា​ដដែល។

បន្ត​មក​ទៀត ការ​សម្ដែង​បាន​ឈាន​ដល់​កាត់​ផ្នែក​ខាង​លើ​ត្រង់​ក។ ប៉ុន្តែ​ប្រការ​គួរ​កត់​សម្គាល់​មួយ មុន​ពេល​ចាប់​ផ្តើម​កាត់​ក គេ​ឃើញ​នារី​ក្នុង​ប្រអប់​លើក​ដៃ​ទះ​តុ​យ៉ាង​ខ្លាំង ទំនង​ជា​សញ្ញា​ឲ្យ​ឈប់ ព្រោះ​ខុស​បច្ចេកទេស​ហើយ ប៉ុន្តែ​គ្មាន​នរណា​ចាប់​អារម្មណ៍​ស្មាន​ជា​ការ​សម្ដែង។ ទី​បំផុត​អ្វី​ត្រូវ​ហួស នារី​ជា​សមាជិក​ម្នាក់ បាន​បាត់បង់​ជីវិត​គួរ​ឲ្យ​អាណោចអាធម៌ ក្រោម​ស្រែក​យំ​របស់​មិត្ត​រួម​ក្រុម។

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​

អត្ថបទ៖ ទារិកា