Breaking News
Loading...
Wednesday, December 4, 2013

រឿង Fast & Furious 7 នៅតែបន្តថត បើទោះ បីជាគ្មាន លោក Paul Walker


យោងតាមប្រភពពត៌មានហូលីវូតរីផតធឺបានអោយដឹងថា ពេលនេះក្រុមការងារផលិតខ្សែរឿង Fast & Furious 7 របស់ក្រុមហ៊ុន Universal កំពុងតែប្រឈមមុខនឹងការ ពន្យាពេលផលិត ខ្សែភាពយន្តនេះ ដោយសារតែការ ស្លាប់បាត់បង់ជីវិតរបស់លោក Paul Walker ដែលជា តួអង្គសំខាន់មួយនៅក្នុងរឿងនេះ ប៉ុន្តែខ្សែរឿងមួយ នេះមិនត្រូវបានគេបញ្ឈប់នោះទេ ដោយពួកគេ នៅតែបន្តថតខ្សែរឿង នេះបើទោះបីជា គ្មានលោក Paul Walker។ លោក Walker និង តួអង្គ ដ៏ទៀតគ្រោង នឹងត្រលប់ មករដ្ឋ Atlanta វិញនៅថ្ងៃច័ន្ទ ដើម្បីចូល ខ្លួនមកបន្ត ថតរឿង Fast & Furious 7 នេះជាមួយ នឹងរថយន្តទំនើបៗ និងថ្លៃៗជា ច្រើនទៀត។ លោក James Wan ជា ចាងហ្វាង ផលិតកម្ម និងជាអ្នក គ្រប់គ្រងក្រុមហ៊ុន Universal បាននិយាយ នៅក្នុងសន្និសិទ កាសែតកាល ពីថ្ងៃអាទិត្យថា គាត់នឹងសរសេរសាច់រឿងជាថ្មី ដើម្បីគោរព ទៅដល់លោក Paul Walker។ រងចាំមើលរឿងនេះ ទាំងអស់គ្នាថា តើតួអង្គណានឹងចូលមក ជំនួសតំណែងរបស់ លោក Paul Walker?

Khmer-note

HD-Fast-and-Furious-7-

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved