លទ្ធផលនៃការធ្វើតេស្តប្រព័ន្ធអប់រំដែលគួរឱ្យភ្ញាក់ផ្អើលបំផុតក្នុងប្រវត្តិសាស្ត្រ
ការធ្វើតេស្តក្នុងវិស័យអប់រំលើមុខវិជ្ជាគណិតវិទ្យា ការអាន និងវិទ្យាសាស្ត្រលើក្មេងអាយុត្រឹម១៥ឆ្នាំដែលចេញដោយ OECD នៅក្នុងសប្ដាហ៍នេះបានបង្ហាញពីការផ្លាស់ប្ដូរចំណាត់ថ្នាក់ក្នុងចំណោមប្រទេសទាំង៦៥ ខណៈដែលចក្រភពអង់គ្លេសនៅតែឈរទ្រឹងនៅចំណុចកណ្ដាល។
តើលទ្ធផលល្អនៃការធ្វើតេស្តរបស់សិស្សគឺជាអ្វីដែលល្អបំផុតឬ? សំនួរនេះត្រូវបានអ្នកជំនាញលើកឡើង ខណៈកូរ៉េខាងត្បូងអាចថាជាប្រទេសឋិតនៅកំពូលតារាងនៃការធ្វើ តេស្ត ប៉ុន្តែកូរ៉េជាប្រទេសដែលនៅបាតតារាងបើនិយាយពីភាពរីករាយរបស់ សិស្សនៅសាលា។
លទ្ធផលនៃការធ្វើតេស្តបានខ្ពស់របស់សិស្សកូរ៉េត្រូវបានអ្នកជំនាញឱ្យដឹងថា គឺបានមកពីការរៀនច្រើនម៉ោង លំហាត់ដែលមានសម្ពាធខ្លាំង និងការរៀនថែមម៉ោងក្រៅសាលាច្រើន។ ប៉ុន្តែប្រព័ន្ធអប់រំនេះគួរតែបន្តទៀត ឬយ៉ាងណាស្ថិតនៅក្នុងមន្ទិលនៅឡើយ។
ផ្ទុយ ពីកូរ៉េខាងត្បូងបណ្ដាប្រទេសទាំងឡាយដូចជា ប៉េរូ អាល់បានា និងឥណ្ឌូណេស៊ី ជាប្រទេសដែលមានលទ្ធផលតេស្តទាបបំផុត ប៉ុន្តែក្មេងនៅក្នុងបណ្ដាប្រទេសទាំងនេះជាក្មេងដែលចូលចិត្តទៅសាលាជាងប្រទេសណាទាំងអស់។
ការធ្វើតេស្តនៅក្នុងប្រព័ន្ធអប់រំនេះបានធ្វើឡើងក្នុងប្រទេសចំនួន៦៥ដោយទិន្នន័យផ្អែកទៅលើយុវសិស្សចំនួន ៥០០ ០០០ នាក់។
លទ្ធផលជារួមបានបង្ហាញថា អាកប្បកិរិយារបស់សិស្សមានភាពប្រសើរជាងកាលពីបីឆ្នាំមុន។
ហើយនៅក្នុងចំណោមប្រទេសអ្នកមានលទ្ធផលបង្ហាញថា ចំនួនទឹកប្រាក់ដែលចំណាយលើការអប់រំមិនមានទំនាក់ទំនងជាក់លាក់ជាមួយនឹងលទ្ធផលដែលប្រសើរជាងមុននោះទេ៕
ប្រភពពី៖ www.nob70.com
0 comments:
Post a Comment