កញ្ញា ងួន ច័ន្ទបរមី ជា​កីឡាការិនី​សី​ឈិន​ឡុង​ជម្រើស​ជាតិ​កម្ពុជា​ដែល​បាន​ជួយ​ក្រុម​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ​បាន​សម្ដែង​នូវ​អារម្មណ៍​រំភើប​រីករាយ​រក​អ្វី​ប្រៀប​ផ្ទឹម​មិន​បាន​ឡើយ និង​តាំង​ចិត្ត​យក​ជ័យជម្នះ​សម្រាប់​ការ​ប្រកួត​ខាង​មុខ​ទៀត។

កីឡាការិនី​រូប​ស្រស់​នេះ​បាន​សរសេរ​បង្ហាញ​ពី​អារម្មណ៍​តាម​ទំព័រ​ហ្វេសប៊ុក​របស់​នាង​កាល​ពី​ថ្ងៃ​ទី​​៥​ថា ៖«ថ្ងៃ​នេះ​ជា​ថ្ងៃ​ដ៏​អស្ចារ្យ​សម្រាប់​ខ្ញុំ។ ខ្ញុំ​មិន​អាច​រៀប​រាប់​បាន​ទេ​ពី​ទំហំ​នៃ​ក្តី​រំភើប​រីក​រាយ​ដែល​ទទួល​បាន​មេដាយ​សំរឹទ្ធ​សម្រាប់​ការ​ប្រកួត​សម្ដែង​ព្រឹត្តិការណ៍​៣។ ថ្ងៃ​ទី​៧​ធ្នូ​ខាង​មុខ​ យើង​នឹង​ប្រកួត​សម្ដែង​ព្រឹត្តិការណ៍​១​ទៀត​ដែល​ព្រឹត្តិការណ៍​នេះ​សំខាន់​ណាស់​សម្រាប់​ពួក​យើង ខ្ញុំ​នឹង​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​ជាង​ថ្ងៃ​នេះ។ ជយោ! កម្ពុជា សូម​ជួយ​បួង​សួង​ឲ្យ​ក្រុម​ខ្ញុំ​ផង»៕

កីឡាការិនី ងួន ច័ន្ទបរមី