Breaking News
Loading...
Friday, December 6, 2013

រោង​កុន​ច្រឡំ​ចាក់​រឿង​ស្រើប​ស្រាល​ឲ្យ​ក្មេង​ៗ​មើល​


ការ​ច្រឡំ​ចាក់​រឿង​ស្រើប​ស្រាល​ក្នុង​ពេល​កំពុង​ផ្សាយ​ព័ត៌មាន​ ឬ​ក្នុង​រោង​កុន​បាន​កើត​មាន​ច្រើន​ករណី​មក​ហើយ​ជា​ពិសេស​នៅ​ប្រទេស​គេ​តែ​ម្ដង​។ ដោយ​ឡែក​ រោង​កុន​មួយ​នៅ​រដ្ឋ​ Florida ឯ​ណោះ​វិញ​ក៏​មាន​ការ​ចាក់​ភាពយន្ត​ច្រឡំ​បែប​នេះ​ដែរ។

 

>> ចុច​នៅ​ទី​នេះ​ដើម្បី​អាន តារា​ម៉ូដែល​អាមេរិក​ប្ដឹង​គេហទំព័រ​មួយ ១,៥ពាន់​លាន​ដុល្លារ​ពី​បទ​ប្រើ​រូប​ថត​នាង

oh05w2oi

 

តាម​សម្ដី​របស់​ឪពុក​ម្ដាយ​ដែល​បាន​នាំ​កូន​ៗ​របស់​ពួក​គេ​ដើម្បី​ទៅ​មើល​ខ្សែ​ភាពយន្ត​គំនូរជីវចល​មួយ​មាន​ចំណង​ជើង​ថា​ Frozen​ តែ​ដោយ​សារ​តែ​ខាង​រោង​កុន​មាន​បញ្ហា​បច្ចេកទេស​ ទើប​ពួក​គាត់​ត្រូវ​រង់​ចាំ​ទម្រាំ​គេ​អាច​ដោះ​ស្រាយ​បាន​។ លុះ​រង់​ចាំ​មួយ​សន្ទុះ​ រោង​កុន​ក៏​បញ្ចាំង​រឿង​ តែ​មិន​មែន​ជា​រឿង​គំនូរ​ជីវចល​បែរ​ជា​ចេញ​រឿង​បែប​ស្រើប​ស្រាល​ទៅ​វិញ​។

 

>> ចុច​នៅ​ទី​នេះ​ដើម្បី​អាន  ទាត់​អាអូន​តូច​មិត្ត​ប្រុស​មួយ​ជើង​ ព្រោះ​ខឹង​​មិន​ព្រម​រួម​ភេទ​

uhn1esdz

 

ស្ត្រី​ចំណាស់​ម្នាក់​ដែល​បាន​នាំ​ចៅ​ទៅ​មើល​កុន​នោះ​បាន​​ឲ្យ​ដឹង​ថា​ គាត់​មាន​ការ​ហួស​ចិត្ត​ជា​ខ្លាំង​ដែល​ខាង​រោង​កុន​មាន​ការ​ធ្វេស​ប្រហែស​បែប​នេះ​។ លោក​ស្រី​ក៏​បាន​បន្ថែម​ថា​ វា​គួរ​តែ​មាន​ការ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ម៉ត់​ចត់​មុន​នឹង​ចាក់​ផ្សាយ​រឿង​ ព្រោះ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ក្មេង​ៗ​ដែល​មិន​គួរ​មើល​រឿង​ប្រភេទ​នេះ​។ ដើម្បី​ជា​ការ​សុំទោស​ចំពោះ​កំហុស​មួយ​នេះ​ ខាង​រោង​កុន​បាន​ផ្ដល់​សំបុត្រ​ចូល​ទស្សនា​រឿង​ផ្សេង​ទៀត​ដោយ​ឥត​គិត​ថ្លៃ​ដល់​អ្នក​ទស្សនា​ទាំង​នោះ​។​


ប្រភពពី៖​ www.nob70.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved