Breaking News
Loading...
Thursday, December 26, 2013

អាថ៌កំបាំង​ធម្មតាៗ​ជួយ​អោយ​ដេក​លក់​បាន​កាន់តែ​ស្រួល​


​អ្នក​ធ្លាប់​ដឹង​រួចហើយ​ថា ការឈឺចាប់​ពេល​មាន​ផ្ទៃពោះ​អាច​ធ្វើអោយ​អ្នក​ដេក​មិន​លក់​។ ប៉ុន្តែ​នៅ​មាន​រឿង​ជាច្រើន​ទៀត​ដែល​ទាក់ទង​នឹង​សុខភាព ហើយ​វា​ប្រហែល​ជា​ជា​មូលហេតុ​រំខាន​ដល់​ដំណេក​របស់​អ្នក​យ៉ាង​ស្ងាត់ៗ​ទៀតផង​។ ខាងក្រោម​នេះ​គឺជា​របៀប​ក្នុង​ការដោះស្រាយ​បញ្ហា​អស់ទាំង​នេះ​ដែល​គេ​និយម​ធ្វើ​អស់​រយៈពេល​យូរ​មក​ហើយ​។

​អាយុ​ខ្ទង់ ២០​និង ៣០​ឆ្នាំ​៖ ពិនិត្យ​សុខភាព​ក្រពេញ​ទី​រ៉ូ​អ៊ីត​

 ក្នុងនាម​ជា​ម្តាយ​ថ្មីថ្មោង​ច្រើន​តែ​មាន​បញ្ហា​ក្តៅ​ក្រហាយឬ​ដេក​មិន​លក់​។ ប៉ុន្តែ​ការពិត​នៅ​ពីក្រោយ​រឿង​នេះ​ប្រហែលជា​ទាក់ទង​នឹង​ការ​រលាក​ក្រ​ពេញទី​រ៉ូ​អ៊ីត​ក្រោយ​ពី​សម្រាលកូន​រួច ដែល​វា​មាន​ចំនួន​ពី ៥ ទៅ​១០​ភាគរយ​លើ​ស្ត្រី​ក្រោយ​ពី​សម្រាលកូន​រួច​។

​ជាធម្មតា វា​ចាប់ផ្តើម​កើតមាន​ជាមួយ​នឹង​ចំនួន​អ័រម៉ូន​ទី​រ៉ូ​អ៊ីត​ចេញ​ច្រើន ដែល​ជាហេតុ​ធ្វើអោយ​អ្នក​ដេក​មិន​លក់​។ រយៈពេល​ពីរ​ខែ​ក្រោយ បញ្ហា​នេះ​នឹង​ប្តូរ​ទៅ​ជា​អ័រម៉ូន​ទី​រ៉ូ​អ៊ីត​មាន​ចំនួន​តិច​ទៅវិញ ពេល​នោះ​នឹង​ធ្វើអោយ​អ្នក​មាន​អារម្មណ៍​ថា​អស់កម្លាំង​។ បើសិន​ជា​អ្នក​ងងុយដេក​ខ្លាំង ឬ​អស់កម្លាំង​ខ្លាំង​ក្រោយ​សម្រាលកូន​រួច ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ធ្វើការ​ព្យាបាល​។

​អាយុ​ខ្ទង់ ២០ និង ៣០​ឆ្នាំ​៖ និយាយ​ថា​លា​ហើយ​ការ​កើតទុក្ខ​
​ការ​ដែល​មាន​អារម្មណ៍​មិន​សប្បាយចិត្ត​អាចធ្វើអោយ​អ្នក​ពិបាក​ក្នុងការ​ដេក​កាន់តែ​ខ្លាំង​ថែម​ទៀត​។ ការបាក់​ទឹកចិត្ត​មិន​ត្រឹមតែ​អាច​ធ្វើអោយ​ដេក​មិន​លក់​នោះ​ទេ ប៉ុន្តែ​ថ្នាំ​ព្យាបាល​បញ្ហា​បាក់​ទឹកចិត្ត​មួយ​ចំនួ​ក៏​ប្រហែលជា​មាន​ផលវិបា​ក​ទាក់ទង​នឹង​ការ​ដេក​ដែរ​។

​អាការៈដេក​មិនល​ក់​រួម​ទាំង​បាក់​ទឹកចិត្ត​ទៀត​នោះ​គួរតែ​មាន​ការព្យាបាល​បែប​ពីរ​របៀប​ចូលគ្នា​។​

​អាយុ​ខ្ទង់ ៤០៖ សម្គាល់​អោយដឹងថា​ពេលណា​អ្នក​ត្រូវ​ទៅ​ណា​ពេលយប់​
​បើសិន​ជា​អ្នក​ភ្ញាក់​ដោយសារ​តែ​នោម​យប់​ញឹកញាប់ មិន​ត្រូវ​យល់​ថា​វា​គឺជា​សញ្ញា​នៃ​ការ​ចាស់​ទៅតាម​អាយុ​ទេ ប៉ុន្តែ​វា​អាច​ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូត​ច្រើនជាង​។ ការថយចុះ​នៃ​ចំនួន​អ័រម៉ូន​អេស​ស្ត្រូជែន​នៅ​វ័យ ៤០​ឆ្នាំ នឹង​ងាយ​ធ្វើអោយ​ភ្នាស​កម្រាល​របស់​ទ្វារមាស និង​ប្លោកនោម​ស្តើង ដែល​វា​ជា​ហេតុ​ធ្វើអោយ​ស្ត្រី​ត្រៀម​រាំងរដូវ​ងាយ​នឹង​ទទួលរង​ការបង្ក​រោគ​។

​អាយុ​ខ្ទង់ ៤០​ឆ្នាំ​៖ ហាត់ប្រាណ​អោយបាន​ច្រើន​
​ការ​ដេក​បាន​ស្កប់ស្កល​នឹង​មាន​ការថយចុះ​នៅ​ពេល​អ្នក​ឈានដល់​អាយុ ៤០​ឆ្នាំ​ក្រាស ព្រោះ​វា​ធ្វើអោយ​អ្នក​ឧស្សាហ៍​ភ្ញាក់​ពី​ដេក​នៅ​ពេលយប់​ជា​ញឹកញាប់​។ ការធ្វើ​លំ​ហាត់ប្រាណ​ប្រហែលជា​អាច​ជួយ​ដល់​រឿង​នេះ​បាន​។ នៅ​ពេល​អ្នក​ផ្តល់​ឱកាស​ដល់​រាងកាយ​ដើម្បី​ជួសជុល​ដល់​អ្វី​ដែល​ខូចខាត នោះ​ជា​ពេលវេលា​ដែល​អ្នក​គួរតែ​អរគុណ​ដល់​ការបង្កើន​ការ​ហាត់ប្រាណ​ទៅវិញ​ទេ​។

​អាយុ​ខ្ទង់ ៥០​ឆ្នាំ​ឡើង​ទៅ​៖ ទាក់ទង​នឹង​ការប្រើ​ថ្នាំ​
​ថ្នាំ​តាម​វេជ្ជបញ្ជា​ដែល​អ្នក​ប្រើ​ប្រហែលជា​ថ្នាំ​សម្រាប់​បញ្ចុះ​សម្ពាធ​ឈាម និង​កូ​ឡេ​ស្តេ​រ៉ុល ដូច្នេះ​វា​អាច​នឹង​ប៉ះពាល់​ដល់​ការ​ដេក​មិន​ខាន​។ ថ្នាំ​បញ្ចុះ​ទឹកនោម (​ដែល​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​លើស​សម្ពាធ​ឈាម​) អាច​រំខាន​ដល់​ពេលវេលា​ដេក​ដើម្បីអោយ​អ្នក​ងើប​ទៅ​បន្ទប់​ទឹកបាន​៕
 

ប្រភពពី៖​ www.health.com.kh

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved