​ភាពយន្ត​មនុស្ស​ពីងពាង​ជា​ស៊េរី​​ដែល​តែងតែ​បំបែក​កំណត់ត្រា​​ភាពយន្ត​រកចំណូល​បាន​ច្រើន​បំផុត​បាន​បង្ហាញ​ឈុតខ្លីៗ​ជា​ផ្លូវការ​ហើយ។ ​​វីដេអូ​ឃ្លីប​ឈុត​ខ្លី​រយៈពេល ២: ៤០ ​នាទី​​របស់​ “The Amazing Spider-Man 2” ​​បាន​បង្ហាញ​​ពី​ឈុត​ឆាក​ប្រយុទ្ធ​របស់​មនុស្ស​ពីងពាង ​និង​ជន​អាក្រក់​ដ៏​មាន​ឥទ្ធិពល​​ចង់​បំផ្លាញ​មនុស្សលោក ​និង​ឈុត​ឆាក​ស្នេហា​ផ្អែមល្ហែម​​ផ្សេង​ទៀត​យ៉ាង​ជក់​ចិត្ត។

អាន៖ បើក​ឆាក​ដំបូងThe Amazing Spider-Manរក​បាន១៤០​លាន

“The Amazing Spider-Man 2” ​មាន​ការ​ចូលរួម​សម្ដែង​ពី​តារា​ល្បីៗ​មួយ​ចំនួន​ដូចជា ​Andrew Garfield (មនុស្ស​ពីងពាង) ​Emma Stone (មិត្តស្រី​មនុស្ស​ពីងពាង) ​និង Jamie Foxx (សត្រូវ​មនុស្ស​ពីងពាង) ​ជាដើម។

មើល​វីដេអូ​ឈុត​ខ្លីៗ​តិច​ទៅ​ ថា​ល្អ​មើល​ប៉ុណ្ណា!