Asmir Begovic អ្នក​ចាំ​ទី​ក្រុម Stoke City បាន​ក្លាយ​ជា​អ្នក​ចាំ​ទី​ទី​៥​ក្នុង​ប្រវត្តិសាស្រ្ដ​ Premier League ក្រោយ​​ទាត់​បញ្ចូល​ទី​ក្រុម Southampton កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។ ១គ្រាប់​ដើម​តង់​ទី​១​នោះ បាន​ជួយ​ឲ្យ Stoke ទទួល​បាន​១ពិន្ទុ​ពី​ក្រុម​កំពុង​ឡើង​ជើង Southampton (លទ្ធផល​ចុង​ក្រោយ ១-១)។

Begovic អបអរ​ក្រោយ​ទាត់​បញ្ចូល​ទី​

នៅ​មាន​​​អ្នក​ចាំ​ទី​៤នាក់​ទៀត ដែលអាច​​ទាត់​បញ្ចូល​ទី​នៅ​លីក​កំពូល​របស់​អង់គ្លេសនេះ ពោល​គឺ​មាន​ដូច​ខាង​ក្រោម៖

១. Peter Schmeichel (តុលា ២០១១)

Schmeichel បាន​ស៊ុត​បញ្ចូល​ទី​១គ្រាប់​ឲ្យ Aston Villa ពេល​ជួប Everton ឆ្នាំ​២០០១។ នៅ​ពេល​នោះ Everton បាន​នាំ​មុខ ៣-១ ហើយ​អតីត​អ្នក​ចាំ​ទី​រូប​នេះ បាន​ឡើង​ទៅ​ទាត់​បញ្ចូល​ទី​យ៉ាង​ស្អាត​នៅ​មុខ​ទី​ Everton។ យ៉ាង​ណា​ក្ដី មួយ​គ្រាប់​នោះ​មិន​គ្រប់គ្រាន់​ឲ្យ Aston តាម​ស្មើ​បាន​នោះ​ទេ ពោល​គឺ​ចាញ់​ Everton ៣-២។

២. Brad Freidel (ខែ​កុម្ភៈ ២០០៤)

ស្រដៀង​នឹង​ Schmeichel ដែរ​ អ្នក​ចាំ​ទី Brad Freidel បាន​ឡើង​ទៅ​ស៊ុត​បញ្ចូល​ទី​ឲ្យ Blackburn Rovers ១គ្រាប់​តាម​ស្មើ​នៅ​ចុង​ម៉ោង​ ក្រោយ​ត្រូវ​ក្រុម Charlton នាំ​មុខ ២-១។ យ៉ាង​ណា​ក្ដី Blackburn នៅ​តែ​បាត់​១ពិន្ទុ​នោះ​ដដែល ក្រោយ​ត្រូវ Charlton ស៊ុត​នៅ​​នាទី​ចុង​ក្រោយ ដើម្បី​ឈ្នះ ៣-២។

៣. Paul Robinson (ខែ​មិនា ឆ្នាំ​២០០៧)​

Robinson បាន​ស៊ុត​បាល់​ហ្រ្វីឃីក​នៅ​ក្បែរ​ទី​ខ្លួន​ឯង ឲ្យ​ក្រុម Tottenham Hotspur នាំ​មុខ Watford ២-០។

៤. Tim Howard (ខែ​មករា ឆ្នាំ​២០១២)

Howard បាន​ទាត់​បញ្ចូល​ទី​ បាន​ទាត់​បញ្ចូល​ទី​ឲ្យ Everton នាំ​មុខ Bolton ១-០ ប៉ុន្តែ​លទ្ធផល​ចុង​ក្រោយ Bolton បាន​វាយបក​យក​ឈ្នះ ២-១ វិញ។

៥. ចុង​ក្រោយ សូម​មើល​វីដេអូ Begovic ទាត់​បញ្ចូល​ទី Southampton

អត្ថបទ​ទាក់ទង៖ អ្នក​ចាំ​ទី​ណា​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់?