Breaking News
Loading...
Monday, November 25, 2013

ក្មេង អាយុ៧ឆ្នាំ លង់ទឹកស្លាប់ នៅក្នុងមជ្ឈមណ្ឌល ហាត់ប្រាណ Good Time and Health


ភ្នំពេញ៖ ក្មេងប្រុសម្នាក់ អាយុ៧ឆ្នាំ បានលង់ទឹកស្លាប់ នៅក្នុងមជ្ឈមណ្ឌល ហាត់ប្រាណ Good Time and Health ដែលមានទីតាំងស្ថិតនៅ ខាងក្រោយផ្ទះសំណាក់គូរូ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ខណៈក្មេងប្រុស រងគ្រោះរូបនេះ បានទៅលេងកំសាន្តជាមួយ ក្រុមគ្រួសារ របស់ខ្លួននៅ ល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ។

សេចក្តីរាយការណ៍ពីសាច់ញាតិ ក្មេងប្រុសរងគ្រោះ បានឲ្យដឹងថា នៅល្ងាចថ្ងៃអាទិត្យ ដែលជាថ្ងៃឈប់សម្រាក ពីការងារ ពួកគេបាននាំគ្នាទៅហែលទឹកលេងនៅ មជ្ឈលមណ្ឌលខាងលើ ដោយនាំក្មេងរងគ្រោះ ទៅជាមួយផងដែរ ។

ប៉ុន្តែជាអកុសល នៅពេលដែល ក្មេងរងគ្រោះ កំពុងហែលទឹកលេង នៅក្នុងអាង ស្រាប់តែលង់ទឹកស្លាប់តែម្តង បើទោះបីសាច់ញាតិ និងក្រុមគ្រួសារ ទាំងមូល បាននាំគ្នាដឹកបញ្ជូនទៅកាន់ មន្ទីរពេទ្យកាល់ម៉ែត ដើម្បីខិតខំជួយសង្គ្រោះ យ៉ាងណាក៏ដោយនោះ។ សេចក្តីរាយការណ៍ បានបន្តទៀតថា ក្មេងប្រុសរងគ្រោះមាន ឈ្មោះ ពេញ ណាបុត្រ អាយុ៧ឆ្នាំ ជាសិស្សសាលា រស់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

ជាមួយគ្នានេះ សាច់ញាតិ បានស្តីបន្ទោសចំពោះអ្នកគ្រប់គ្រង មជ្ឈមណ្ឌលហាត់ប្រាណមួយនេះ ថាមិនបានយកចិត្តទុកដាក់ និងបណ្តែតបណ្តោយ ឲ្យកូនរបស់គេលង់ទឹកស្លាប់យ៉ាងដូច្នេះ។ សាច់ញាតិ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ផ្សេងទៀត កុំទៅហែលកំសាន្ត នៅមជ្ឈមណ្ឌលខាងលើ នោះនឹងអាចជួយរឿងដ៏សោកសៅបែបនេះ ។

សំឡេងយំដូចចាក់មេក្រូ បានបន្លឺឡើងនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ខណៈដែលក្មេងរងគ្រោះ ត្រូវបានក្រុមគ្រូពេទ្យប្រាប់ថា ស្លាប់បាត់ទៅហើយ ពោលស្លាប់មុនពេលដែល បញ្ជូនមកដល់មន្ទីរពេទ្យទៅទៀត។ បច្ចុប្បន្នសពក្មេងប្រុសរងគ្រោះ ត្រូវបានសាច់ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណី៕

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved