Breaking News
Loading...
Monday, November 25, 2013

និស្សិត​ច្បាប់​ម្នាក់ដែល​ជាប់ចោទ​រំលោភ​កម្មការិនី បាន​រួច​ពីការ​ចោទ​ប្រកាន់​​របស់​តុលាការ​ហើយ​


រាជធានីភ្នំពេញ ៖ និស្សិតច្បាប់ម្នាក់ដែលត្រូវប៉ូលិស ឃាត់ខ្លួនកាលពីថ្ងៃទី២០ វិច្ឆិកា ២០១៣ នៅចំណុចបន្ទប់ផ្ទះជួល ក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ពីបទរំលោភសេពសន្ថវៈនារី កម្មការិនីបានសម្រេចនោះ នៅព្រឹកថ្ងៃទី២៤ វិច្ឆិកា ២០១៣ នេះបានរួចពីការចោទប្រកាន់ របស់តុលាការហើយ ដោយសារតែក្រុមគ្រួសារទាំង សងខាងបានសម្របសម្រួលគ្នា និងឱ្យអ្នកទាំង២រៀបការ។

តាមការបញ្ជាក់ពីម្តាយនិស្សិត ជាប់ចោទខាងលើបានឱ្យដឹងថា គាត់បានធ្វើការសម្រប សម្រួលជាមួយក្រុមគ្រួសារខាងស្រី ព្រោះក្មេងៗត្រូវរ៉ូវគ្នា និងស្រឡាញ់គ្នាពុំមែនជា ការចាប់បង្ខំនោះទេ ដូច្នេះខាងប្រុសសុំរៀបការតាម ប្រពៃណីតែម្តងទៅ។ គាត់បន្តថា ក្រុមគ្រួសារខាងស្រីបានយល់ ព្រមដកពាក្យបណ្តឹង និងព្រមឱ្យកូនរៀបការ ដោយឱ្យភាគីខាងប្រុសជួយបង់ថ្លៃបណ្ណាការចំនួន ១.៧៥០ដុល្លារហើយទៅរៀបការនៅឯស្រុកកំណើតខាងស្រីតែម្តង។

គួរបញ្ជាក់ថា និស្សិតប្រុសរៀនផ្នែកច្បាប់ខាងលើ កាលពីវេលាម៉ោង១០ និង១៥នាទីយប់ ថ្ងៃទី២០ វិច្ឆិកា ២០១៣ ត្រូវប៉ូលិសឃាត់ខ្លួនដោយជាប់ចោទពីបទ រំលោភសេពសន្ថវៈកម្មការិនីរោងចក្រកាត់ ដេរម្នាក់ស្នាក់នៅផ្ទះជួល ក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

និស្សិតជាប់ចោទឈ្មោះឆន អឿន អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិ កើតហេតុខាងលើ ចំណែកនារីរងគ្រោះអាយុ២០ឆ្នាំ ជាកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលក្បែរគ្នាជាមួយជនសង្ស័យ។

តាមមន្ត្រីប៉ូលិសបានឱ្យដឹងថា នៅវេលាម៉ោង៧យប់ នារីរងគ្រោះបានទៅសុំខ្ចីឆ្នាំងខ្ទះពី ជនសង្ស័យមកចំអិនអាហារ រួចក៏ប្រគល់ឱ្យវិញ។ លុះវេលាម៉ោង១០យប់ នាថ្ងៃទី១៩ វិច្ឆិកា ២០១៣ ថ្ងៃដដែល ខណៈពេលនារីរងគ្រោះកំពុងដេក ក្នុងបន្ទប់ក៏ឮសូរសម្លេង គោះទ្វារបន្ទប់ នាងក៏ងើបឡើងបើកទ្វារបន្ទប់ដោយស្មានថា បងជីដូនមួយមកលេង ក៏បើកទ្វារស្រាប់តែជនសង្ស័យបានចាប់ខ្ទប់មាត់នាង រួចធ្វើសកម្មភាពរំលោភរហូតបានសម្រេចតែម្តង។ ប៉ុន្តែខណៈប៉ូលិសចាប់ខ្លួនជន សង្ស័យជានិស្សិតមកសាកសួរ គេបដិសេធថា មិនបានប្រើកម្លាំងបាយបង្ខំរំលោភទេ វាជារឿងស្មោះស្ម័គ្រត្រូវរ៉ូវគ្នា និងស្រឡាញ់គ្នា៕



0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved