Breaking News
Loading...
Monday, November 25, 2013

រក​មិន​ទាន់​ឃើញ​ឃាតករ​សម្លាប់​​​កាត់​ក្បាលបុរស​ម្នាក់​​នៅ​ស្រុក​កំពង់​ត្រាច​នៅ​ឡើយ​ទេ


ខេត្តកំពត ៖ ឃាតករសម្លាប់បុរសម្នាក់ឈ្មោះយង់ ហាន អាយុ៤៨ឆ្នាំ ដោយកាត់ក្បាលក្នុងស្រែ កាលពីព្រលប់ថ្ងៃទី២១ វិច្ឆិកា ២០១៣ នៅភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច រហូតមកដល់ថ្ងៃទី២៤ វិច្ឆិកា នេះនៅមិនទាន់រកឃើញនៅឡើយ ចំណែកក្បាលសពជនរងគ្រោះក៏នៅ មិនទាន់រកឃើញដែរ។

គួររំលឹកផងដែរថា បុរសម្នាក់ត្រូវជនដៃដល់កាត់ ដាច់ក្បាលយកទៅបាត់ ខណៈទៅដាក់សន្ទូចពេលយប់ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងជាង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ វិច្ឆិកា ២០១៣ នៅក្នុងវាលស្រូវ ស្ថិតក្នុងភូមិកោះចម្ការ ឃុំ បឹងសាលាខាងកើត ស្រុកកំពង់ត្រាច ។

អំពើឃាតកម្មដ៍សាហាវនេះ គេមិនទាន់ដឹងពីមូលហេតុនៅឡើយ តែសមត្ថកិច្ចសន្និដ្ឋានជំហានដំបូងថា សង្ស័យរឿងគំនុំ ។ បុរសរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ យុង ហាន អាយុ៥០ឆ្នាំ មានប្រពន្ឋនិងកូន៦នាក់នៅក្នុងបន្ទុក ។

បើតាមសេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លង ព័ត៌មានកោះសន្តិភាពបានឱ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះបានទៅរាយសន្ទូចដូចសព្វមួយដង ដែលមានចម្ងាយពីផ្ទះប្រហែល៥០០ម៉ែត្រ ។

ប្រភពបន្តថា លុះដល់ម៉ោងជាង១២អធ្រាត្រ ដោយបាត់មិនឃើញត្រឡប់មកវិញ ក្រុមគ្រួសារបានដើររក ស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់នៅក្នុងវាលស្រូវ ដោយបាត់ក្បាលរកមិនឃើញ និងបង្កឱ្យមានការផ្អើលឆោឡោតែម្តង ៕



0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved