ព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ ត្រូវបានបង្កើតឡើងដំបូងកាលពីឆ្នាំ១៩៥៩ មក ដោយមានឈ្មោះដំបូងថា SEAP Games មុនប្ដូរមក SEA Games ចាប់ពីឆ្នាំ១៩៧៧មក។ តើចាប់តាំងពីការប្រកួតឆ្នាំដំបូង រហូតមកដល់ស៊ីហ្គេមចុងក្រោយ លើកទី២៦ ឆ្នាំ២០១១ ប្រទេសណាដែលបានឈរនៅកំពូលក្នុងតារាងមេដាយច្រើនដងជាងគេ?
ឥណ្ឌូណេស៊ីឈ្នះមេដាយមាសច្រើនជាងគេកាលពីឆ្នាំ២០១១ (រូប៖ demotix)
ដោយមិនគិតពីការប្ដូរឈ្មោះ ពោលគឺចាប់តាំងពីឆ្នាំ១៩៥៩មក ប្រទេសថៃ ជាប្រទេសដែលនៅលើគេ (មេដាយមាសច្រើនជាងគេ) បានច្រើនដងជាងគេ (១១ដង) ដែលក្នុងនោះ ៦ដង នៅ SEAP Games និង ៥ដងទៀតនៅ SEA Games។ យ៉ាងណាក្ដី SEAP Games ពីឆ្នាំ១៩៥៩ ដល់ ១៩៧៥នោះ មិនទាន់មានការប្រកួតប្រជែងខ្លាំងក្លាប៉ុន្មានទេ ដោយសារមានការចូលរួមតែ៧ប្រទេសប៉ុណ្ណោះ។ ជាក់ស្ដែង ក្រោយប្ដូរឈ្មោះ ជា SEA Games ដោយមានការបន្ថែមប្រទេស៣ផ្សេងទៀត (ប្រ៊ុយណេ, ហ្វីលីពីន និងឥណ្ឌូណេស៊ី) ក្រុម ថៃ មិនអាចត្រួតត្រាពានរង្វាន់ប្រចាំតំបន់នេះតែម្នាក់ឯងទៀតនោះទេ។
គ្រាន់តែប្ដូរជា SEA Games ភ្លាម ឥណ្ឌូណេស៊ី បានឈ្នះមេដាយមាសច្រើនជាងគេដល់ទៅ៤ឆ្នាំជាប់គ្នា (១៩៧៧, ១៩៧៩, ១៩៨១, ១៩៨៣) និងបន្តឈ្នះញឹកដងជាងគេចាប់ពីពេលនោះមក ពោលគឺចំនួន១០ដង។
ចង់ដឹងច្បាស់ថាមានប្រទេសណាទៀត ដែលធ្លាប់បានឈរនៅកំពូលតារាងមេដាយ សូមមើលតារាងខាងក្រោមនេះ៖
| ប្រទេស | SEAP Games | SEA Games | សរុប | ឆ្នាំ |
| ថៃ | ៦ដង | ៥ដង | ១១ដង | ១៩៥៩, ១៩៦៥, ១៩៦៧, ១៩៧១, ១៩៧៣, ១៩៧៥, ១៩៨៥, ១៩៩៥, ១៩៩៩, ២០០៧, ១០០៩ |
| ឥណ្ឌូណេស៊ី | ១០ដង | ១០ដង | ១៩៧៧, ១៩៧៩, ១៩៨១, ១៩៨៣, ១៩៨៧, ១៩៨៩, ១៩៩១, ១៩៩៣, ១៩៩៧, ២០១១ | |
| មីយ៉ាន់ម៉ា | ២ដង | ២ដង | ១៩៦១, ១៩៦៩ | |
| ហ្វីលីពីន | ១ដង | ១ដង | ២០០៥ | |
| ម៉ាឡេស៊ី | ១ដង | ១ដង | ២០០១ | |
| វៀតណាម | ១ដង | ១ដង | ២០០៣ |
ចុះចំណែក SEA Games លើកទី២៧ នៅមីយ៉ាន់ម៉ា ខែក្រោយនេះវិញ ប្រិយមិត្តសាកទាយលមើល៍ ថាតើប្រទេសណានឹងបញ្ចប់ទៅដោយឈរលើគេក្នុងតារាងមេដាយ? តើមីយ៉ាន់ម៉ា មានលទ្ធភាពចាប់យកឱកាសល្អក្នុងនាមជាម្ចាស់ផ្ទះបានដែរឬទេ?
- អានព័ត៌មានផ្សេងទៀតទាក់ទងនឹងកីឡា SEA Games សូមចុចត្រង់នេះ
អត្ថបទទាក់ទង៖ ឆ្នាំណាកម្ពុជាឈ្នះមេដាយច្រើនបំផុតតាំងពីស៊ីហ្គេមដំបូងរហូតដល់ឥឡូវ?
អត្ថបទ៖ សុខ សុវត្ថិ
0 comments:
Post a Comment