Breaking News
Loading...
Tuesday, November 26, 2013

វីដេអូ៖ ញាក់សាច់ គ្រោះថ្នាក់ចរាចរណ៍ដាច់ខ្លួនជាពីរទៀតហើយ!


កុំថាឡើយ គ្រោះថ្នាក់ចរាចរណ៍នៅប្រទេសកម្ពុជា គួរអោយខ្លាចនិងញញើតនោះ សូម្បីតែនៅបណ្តាប្រទេសផ្សេងៗនៅលើពិភពលោក កាន់តែមានគ្រោះថ្នាក់ញញើតនិងខ្លាច ខ្លាំងជាងនេះទៅទៀត។

កាលពីប៉ុន្មានថ្ងៃមុននេះ ខ្មែរឡូតបានចេញអត្ថបទមួយដែរ ទាក់ទងនឹងគ្រោះថ្នាក់ចរាចរណ៍មួយ ដែលឡានកិនបុរសម្នាក់ដាច់ខ្លួនជាពីរកំនាត់ យ៉ាងរន្ធត់ ដែលមើលទៅស្រស់ៗ និងរស់រវើកទៀតផង។

តួយ៉ាងថ្ងៃនេះ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ស្រាប់តែលេចចេញនូវវីដេអូស្រដៀងនេះ ថ្មីមួយទៀត ដែលលើកនេះជើងឆ្វេងរបស់ជនរងគ្រោះ បានដាច់ចេញពីដងខ្លួនត្រឹមត្រកៀក លាយលំនឹងឈាមស្រស់ៗ និងស្នាមដាច់រយៈ គួរអោយញាក់សាច់។ លើសពីនេះទៅទៀតនោះគឺ ជនរងគ្រោះនៅកម្រើកទាំងដៃ និងក្បាលបន្តិចៗ មើលទៅទំនងជាកំពុងរងភាពឈឺចាប់ គួរអោយអាណិតអាសូរជាពន់ពេក។

ទោះជាយ៉ាងណាក៏ដោយ គ្មានប្រភពច្បាស់លាស់ពីវីដេអូនេះឡើយ ប៉ុន្តែគប្បីត្រូវចេះប្រុងប្រយ័ត្នខ្ពស់ ពេលកំពុងបើកបរ និងត្រូវចេះអធ្យាស្រ័យគ្នាផងដែរ។

សូមទស្សនាវីដេអូខាងក្រោម៖

 

តើប្រិយមិត្តយល់យ៉ាងណាដែរ?


ដោយ RoMeo

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved