ក្នុង​វីដេអូ​ខាង​ក្រោម​នេះ​ បុរស​ម្នាក់​ត្រូវ​បាន​គេ​ឲ្យ​រហស្សនាម​ជា​គ្រូសិល្ប៍​ បាន​សម្ដែង​ ដោយ​​កាច់​ជើង​មាន់​ទាំង​ពីរ​ រួច​ចាក់​ក្បាល​មាន់​ទម្លុះ​ពី​លើ​ធ្លាយ​មក​ក្រោម។ ភ្លាម​ៗ​នោះ​ មាន់​មួយ​ក្បាល​នេះ​លែង​រើ​បម្រះ​អ្វី​ទាំង​អស់។ បុរស​នេះ​បាន​សូត្រ​ផ្លុំ​ រួច​គ្រវី​មាន់​នេះ​មួយ​សន្ទុះ។ ពេល​ទម្លាក់​មាន់​នេះ​មក​ដី​វិញ​ មាន់​នេះ​បែរ​ជា​អាច​ដើរ​បាន​តិច​ៗ​មក​វិញ។

បើ​ប្រិយមិត្ត​មាន​អារម្មណ៍​ថា​ខ្លាច​ ជា​ពិសេស​ត្រង់​វគ្គ​កាច់​ជើង​ និង​ចាក់​ទម្លុះ​ក្បាល​ សូម​កុំ​ចុច​វីដេអូ​ខាង​ក្រោម​នេះ​មើល​​ឲ្យ​សោះ​ណា! តិច​ថា​មិន​បាន​ប្រាប់​ជា​មុន!