Breaking News
Loading...
Friday, November 29, 2013

បើកម៉ូតូ ទាក់ដៃចង្កូតដួល ត្រូវរថយន្ដ ស្ទូចមកពីក្រោយ កិនស្លាប់ម្នាក់ របួសធ្ងន់ ម្នាក់


ភ្នំពេញ ៖ បុរសវ័យជាង ៤០ឆ្នាំម្នាក់ មិនទាន់ស្គាល់អត្ដសញ្ញាណ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ រីឯបុរសម្នាក់ទៀតរង របួសធ្ងន់ ដោយសារតែពួកគេទាំង ២នាក់ បានបើកម៉ូតូបញ្ច្រាសទិសគ្នា ស្រាប់តែទាក់ ដៃចង្កូតដួល រួចហើយត្រូវរថយន្ដស្ទូចមកពី ក្រោយ បុក និងកិនតែម្ដង នៅវេលាម៉ោង ៥ល្ងាច ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីរ៉េត ទល់ មុខផ្សារក្រមួន ក្នុងភូមិឫស្សី សង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ ។

លោក ចិត្រ អាយុជាង ៣០ឆ្នាំជាសាក្សី នៅកន្លែងកើតហេតុ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលឱ្យដឹងថា មុនពេលកើត ហេតុ ជនរងគ្រោះដែលស្លាប់បើកម៉ូតូម៉ាក សង់ ០៥ ពាក់ស្លាកលេខ ភ្នំពេញ 1F-4438 ក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុច កើតហេតុ ស្រាប់តែទាក់ដៃចង្កូតជាមួយ បុរសម្នាក់ កំពុងបើកម៉ូតូវីវ៉ាបណ្ដាលឱ្យដួល ហើយត្រូវរថយន្ដស្ទូចមកពីក្រោយ ពាក់ ស្លាកលេខ ភ្នំពេញ៣អា១៩៧០ បុក និង កិន បណ្ដាលឱ្យស្លាប់ និងរងរបួស ។

លោក ចិត្រ បានបន្ដថា ភ្លាមៗនោះអ្នកបើករថយន្ដ ចង់រត់គេចខ្លួន តែត្រូវប្រជាពលរដ្ឋនៅទីនោះឡោមព័ទ្ធ និងចាប់ប្រគល់ឱ្យសមត្ថកិច្ច ។ យ៉ាងណាក៏ដោយ ជនរងគ្រោះទាំង ២នាក់ មិនមាននរ ណាម្នាក់ ស្គាល់អត្ដសញ្ញាណនៅឡើយទេ ។ ប៉ុន្ដែ គ្រោះថ្នាក់ចរាចរណ៍នេះអ្នកបើក រកថយន្ដក៏មិនខុសដែរ ដោយសារតែជនរង គ្រោះទាក់ដៃចង្កូត ហើយដួលចូលទៅ ក្រោមរថយន្ដ ។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច មូលដ្ឋាន និងកម្លាំងនគរបាលចរាចរជើងគោក បានទៅជួយអន្ដរាគមន៍ ភ្លាមៗនៅកន្លែងកើតហេតុ ៕

 

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved