Breaking News
Loading...
Friday, November 29, 2013

ជិះម៉ូតូដួល ម្នាក់ឯង រងរបួស សន្លប់ឈឹង


ភ្នំពេញ : បុរសម្នាក់ បានរងរបួស បែកក្បាល សន្លប់ឈឹង ខណៈដែលបើកបរម៉ូតូ ទាំងស្រវឹង ទោទន់ ធ្វើឲ្យដួលតែម្នាក់ឯង កាលពីវេលាម៉ោង៦ និង១០នាទី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅតាមបណ្តោយផ្លូវ ក្នុងភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ប្រភពពត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានបុរសម្នាក់ បើកបរម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1L-4406 ជិះក្នុងទិសដៅ ពីកើតទៅលិច យ៉ាងលឿន ដោយភាពស្រវឹងផងនោះ ពេលមកដល់ចំណុចកើតហេតុ គ្រប់គ្រងខ្លួនឯងលែងបាន ធ្វើឲ្យម៉ូតូដួល បណ្តាលឲ្យ បុរសរូបនោះ បែកក្បាលដេកដួលសន្លប់ឈឹងនៅហ្នឹងកន្លែងកើតហេតុ ។ ភ្លាមៗនោះសមត្ថកិច្ច ជួយអន្តរាគមន៍ ហៅរក រថយន្តសង្រ្គោះ ឲ្យជួយសង្រ្គោះអាយុជីវិត ។

សមត្ថកិច្ចបានបន្តទៀតថា ជនរងគ្រោះរូបនេះឈ្មោះ លឹម កុសល ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ ជាអ្នក បើកបររថយន្ត ស្នាក់នៅភូមិអង្គ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតរស់នៅភូមិអូរអណ្តូង ឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះ របស់អង្ភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូ ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកជាបណ្តោះអាសន្ននៅប៉ុស្តិ៍ សង្កាត់ពងទឹក រងចាំប្រគល់ ឲ្យក្រុមគ្រួសារ វិញពេលក្រោយ ៕









0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved