Breaking News
Loading...
Monday, November 4, 2013

បញ្ជូន​ខ្លួន​បុរស​ជាង​ជួស​ជុល​ម៉ូតូ​ ទៅ​តុលាការ​ពី​បទ​រំលោភ​ក្មេង​ស្រីអាយុ​២​ឆ្នាំ


ខេត្តក្រចេះ ៖ ប៉ូលិសព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានបញ្ជូនខ្លួនបុរសជាងជួសជុល ម៉ូតូម្នាក់ទៅកាន់សាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី៣ វិច្ឆិកា ២០១៣ ពីបទរំលោភសេពសន្ថវៈ លើក្មេងស្រីអាយុ២ឆ្នាំ បានសម្រេច តែមិនស៊ីជម្រៅ។

លោកអនុសេនីយ៍ទោ ឈិន សំបូរ អធិការរងព្រហ្មទណ្ឌស្រុកសំបូរបានឱ្យដឹងថា ជនសង្ស័យឈ្មោះហោ បញ្ញា អាយុ២១ឆ្នាំ ជាជាងជួសជុលម៉ូតូ រស់នៅចំណុចអូរកណ្តៀរ ភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ។

គួររំលឹកផងដែរថា ក្មេងស្រីអាយុ២ឆ្នាំម្នាក់ ត្រូវជនអគតិចាប់រំលោភយ៉ាងឃោរឃៅ ហើយត្រូវបានម្តាយ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៣០ តុលា ២០១៣ ស្ថិតនៅភូមិអូរកណ្តៀង ឃុំអូរគ្រៀង ស្រុកសៀមបូក ខេត្តក្រចេះ ដោយសារតែប្រដាប់ភេទរបស់នាងឡើងហើម និងចេញឈាមខ្លាំង រាល់២ម៉ោងម្តង ។

តាមប្រភពពីស្ត្រីជា ម្តាយបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានមកបីកូនស្រីគាត់ លេងដូចសពមួយដង លុះបានប្រហែលជាងមួយម៉ោង ទើបជននោះយកកូនស្រីគាត់មកឱ្យវិញ ។  ខណៈនោះ ក៏ស្រាប់តែកូនស្រីគាត់យំ ហើយប្រទះឃើញប្រដាប់ភេទហើមខ្លាំង និងហូរឈាមថែមទៀត គាត់ស្មានថាកូនស្រីគាត់មុតនឹងអ្វីមួយ ភ្លាមនោះក៏បញ្ជូនមកមន្ទីរពេទ្យខេត្ត។ បន្ទាប់ពីគ្រូពេទ្យពិនិត្យហើយទើបដឹងថា កូនស្រីគាត់ត្រូវបានគេរំលោភ ។

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved