Breaking News
Loading...
Monday, November 25, 2013

សមត្ថកិច្ច ខណ្ឌមានជ័យ បង្ក្រាបទីតាំង លាក់ទុកម៉ូតូ ល្មើសច្បាប់ មួយកន្លែង នៅសង្កាត់ ស្ទឹងមានជ័យ


ភ្នំពេញ ៖ មនុស្សប្រុស ស្រី ចំនួន៤នាក់ និងម៉ូតូស៊េរីទំនើបៗ ចំនួន១០គ្រឿង ព្រមទាំងស្លាកលេខ ចំនួន១៧សន្លឹក ត្រូវបាននគរបាល ប៉ុស្តិ៍ស្ទឹងមានជ័យ សហការជាមួយនគរបាលព្រហ្មទណ្ឌ ខណ្ឌមានជ័យ ចុះបង្រ្កាប និងដកហូត ពីផ្ទះមួយកន្លែង ស្ថិតនៅផ្ទះលេខ៣០ ក្នុងបុរីសូនី ផ្លូវបេតុង ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

មនុស្សទាំង៤នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនបាននេះ ទី១-ឈ្មោះ ជា រស់ ភេទស្រី អាយុ ៣០ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុ, ទី២-ឈ្មោះ ស្រី នាង ភេទស្រី អាយុ៤០ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ, ទី៣-ឈ្មោះ នៅ ម៉ាប់ ភេទស្រី អាយុ ២៤ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ និងទី៤-ឈ្មោះ ឌី ឆាយ ភេទប្រុស អាយុ ១៨ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់បឹងត្របែក ។ ចំណែកជនសង្ស័យ២នាក់ទៀត មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ ។

បើតាមប្រភព័ត៌មាពីសមត្ថកិច្ចបានឲ្យដឹងថា មុននឹងឈានដល់ការចុះឆែកឆេរ គឺសមត្ថកិច្ចល្បាតមកដល់ចំណុចជិត ផ្ទះកើតហេតុ បានឃើញជនសង្ស័យ ២នាក់ ជិះម៉ូតូ២គ្រឿង ដោយមានឌុបឥវ៉ាន់ សំពីងសំពោងចូលផ្ទះកើត ហេតុ ទើបធ្វើសមត្ថកិច្ចសង្ស័យ ហើយបើកប្រតិបត្តិការចុះឆែកឆេរតែម្តង។   

វត្ថុតាងម៉ូតូទាំង១០គ្រឿងនេះរួមមាន : ម៉ាកសេ១២៥ ចំនួន ៤គ្រឿង, ម៉ាកគុបជ្រុង ២គ្រឿង, ម៉ាកអាយខុន ១គ្រឿង, ម៉ាកឃ្លីក ២គ្រឿង និងម៉ូតូប្រភេទធូដេ (កូនទា) ចំនួន ១គ្រឿង ព្រមទាំង សោសម្រាប់កាច់កម៉ូតូ សោសម្រាប់ដោះស្លាកលេខ សោផ្ទះជាច្រើនផងដែរ ។

បច្ចុប្បន្នជនពាក់ព័ន្ឋនឹងការលាក់ទុកម៉ូតូល្មើសទាំង៤នាក់ខាងលើនេះ ត្រូវបានសមត្ថកិច្ចសាកសួរ ដើម្បីកំណត់មុខ សញ្ញាពាក់ព័ន្ធ និងក្រោយការសាកសួរមនុស្ស និងវត្ថុតាងមួយចំនួនទៀតត្រូវបានកសាងសំណុំរឿងបញ្ចូនទៅតុលាការដើម្បីចាត់ការតាមច្បាប់។


ជាមួយគ្នានេះ លោក ហ៊ី ណារិន អធិការនគរបាល ខណ្ឌមានជ័យ តាមរយ: មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល សូម អំពាវនាវ ដល់ដែលបានបាត់បង់ម៉ូតូទាំងឡាយ សូមអញ្ជើញមកមើលម៉ូតូ និងយកឯកសារ មកបង្ហាញដល់សមត្ថកិច្ច ដើម្បីទទួលម៉ូតូវិញ ៕









0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved