Breaking News
Loading...
Monday, November 25, 2013

អត់លុយ ខ្ចីខ្សែ ក មិត្ដភ័ក្ភ ទៅបញ្ចាំ អត់លុយលោះ ឱ្យម្ចាស់វិញ ត្រូវជាប់ទ្រុង


កោះកុង ៖ យុវតីម្នាក់ ដែលនៅបម្រើការ នៅក្លឹបកំសាន្ដប៉ាន់ ប៉ាន់ ត្រូវបានមិត្ដភ័ក្ភ ដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ច ដោយចោទប្រកាន់ពីបទ រំលោភលើសេចក្ដីទំនុកចិត្ដ កាលពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១៣ ដោយបាន យកខ្សែក មិត្ដភ័ក្ភ ១ខ្សែ មានទម្ងន់ ១ជី ៥ហ៊ុន ជាប្លាកទីន ទៅបញ្ចាំហើយថា ដាក់រយៈពេល៤ម៉ោង តែប៉ុណ្ណោះ ដល់ហួស រយៈពេល៤ម៉ោង ត្រូវម្ចាស់ខ្សែកមកដាក់ពាក្យបណ្ដឹងឱ្យចាប់ខ្លួន។

ជនសង្ស័យដែលត្រូវសមត្ថកិច្ច ឃាត់ខ្លួននេះ មានឈ្មោះ ហួរ ស៊ីលីន ហៅ លក្ខ័ ភេទស្រី អាយុ ១៩ឆ្នាំ ស្នាក់ផ្ទះជួល នៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្ដកោះកុង មានមុខរបរបំរើការនៅក្លឹបកំសាន្ដ ប៉ាន់ ប៉ាន់ ។ ចំណែកម្ចាស់ខ្សែករមានឈ្មោះ លី ឆៃដែន ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅ ភូមិ១ស្មាច់មានជ័យក្រុងខេរភូមិន្ទ ។

លោកវរសេនីយ៍ទោ ឡាយ ម៉េងឡាំង នាយការិល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការខេត្ដ បានប្រាប់ឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹង ពីជនរងគ្រោះភ្លាម លោកក៏បានទៅធ្វើការឃាត់ខ្លួនជនសង្ស័យ ដើម្បីធ្វើការ សាកសួរតែត្រូវឈ្មោះ ហួរ សៀវលីន មិនបានសារភាពទេនៅឆ្លើយថា ខ្លួនមិនបានប្រព្រឹត្ដអ្វីទាំងអស់។ តែនៅ ព្រឹកថ្ងៃ ទី២៤ ខែវិច្ឆិកា ជនសង្ស័យបានសារភាពថា ចំពោះករណីខាងលើខ្លួនបានប្រព្រឹត្ដពិតប្រាកដមែន ដោយខ្លួនបានយកខ្សែករប្លាកទីន ដែលមានទម្ងន់ ១ជី ៥ហ៊ុន ទៅបញ្ចាំដោយបានលុយចំនួន ៧៥ដុល្លារមែន។

លោកបានបន្ដថា បើតាមចម្លើយពីជនរងគ្រោះ បាននិយាយប្រាប់សមត្ថកិច្ចថា មុនកើតហេតុ ជនសង្ស័យបាន លួងលោម ហើយខ្ចីខ្សែកជនរងគ្រោះ យកទៅបញ្ចាំ រយៈពេល៤ម៉ោង ដើម្បីដោះស្រាយមួយភ្លែត ពេលនោះ ជនរងគ្រោះដោយសារជាមិត្ដភ័ក្ភក៏ឱ្យទៅ ដល់រយៈពេល៤ម៉ោងមិនឃើញ។ ជនរងគ្រោះបានឱ្យទូរសព្ទ័ដៃ ជនសង្ស័យយកទៅបញ្ចាំ ដើម្បីលោះខ្សែកមកវិញ ពេលជនរងគ្រោះឱ្យទូរសព្ទ័ដៃ យកទៅបញ្ចាំហើយ តែមិន ឃើញជនសង្ស័យយកខ្សែ ក មកឱ្យទើបមកដាក់ពាក្យបណ្ដឹងតែម្ដង។

លោកបានបញ្ជាក់ ថា ខ្សែកនេះមិនមែនជារបស់ ជនរងគ្រោះពិតប្រាកដនោះទេ គឺជារបស់គេផ្ញើទៅឱ្យប្អូននៅ ភ្នំពេញ ផ្ញើរតាមខ្លួនឱ្យជួយយកទៅឱ្យផង ដល់ពេលមានបញ្ហាខ្លួនគេសុខចិត្ដឱ្យទូរស័ព្ទដៃ ទៅរបស់ខ្លួនទៅដាក់ បញ្ចាំវិញ ដើម្បីកុំឱ្យមានបញ្ហាតែទូរសព្ទ័ក៏អត់ ខ្សែកក៏អត់ ទើបមកដាក់ពាក្យបណ្ដឹងនៅសម្ថតិកិច្ច ដើម្បីជួយ អន្ដរាគមន៍ ។

លោកបានបន្ថែមឱ្យដឹងទៀតថា ចំពោះខ្សែក និងទូរសព្ទ័ដៃ លោកបានទៅយកមកឱ្យម្ចាស់ដើម វិញហើយ។ ហើយ ចំពោះជនសង្ស័យកំពុងកសាងសំណុំរឿង ទៅសាលាដំបូងខេត្ដ ដើម្បីដោះស្រាយទៅតាមនីតិវិធីច្បាប់៕







ផ្តល់សិទ្ធដោយ ដើមអម្ពិល


0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved