Breaking News
Loading...
Friday, November 1, 2013

នាំ​មេ​ការមក​ផឹក​ស៊ី​ ដូច​​មក​រំលោភ​ប្រពន្ឋ


រាជធានីភ្នំពេញ ៖ ស្ត្រីជាកម្មករសំណង់ម្នាក់ ត្រូវមេការចាប់រំលោភសេពសន្ថវៈ រហូតបានសម្រេច បន្ទាប់ពីប្តីហៅមកផឹកស៊ី នៅផ្ទះជួលរបស់ខ្លួន កាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ ថ្ងៃទី០១ វិច្អិកា ២០១៣ នៅក្បែរផ្សារធំទួលសង្កែ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ។

ជនវង្វេងកាមខាងលើ ត្រូវគេស្គាល់ឈ្មោះត្រេង ត្រឹង អាយុ២៩ឆ្នាំ ជាមេការសំណង់មួយកន្លែង ចំណែកស្រ្តីរងគ្រោះ អាយុ២៩ឆ្នាំ មានប្តីឈ្មោះវ៉ុន តាំងឈន់ អាយុ៣៤ឆ្នាំ ជាកម្មករសំណង់ដូចគ្នា មានកូន៣នាក់ ។

បើតាមសេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លង ព័ត៌មានកោះសន្តិភាព បានឱ្យដឹងថា កាលពីវេលាម៉ោង៨ និង១៥នាទីយប់ ថ្ងៃទី៣១ តុលា ប្តីស្រ្តីរងគ្រោះបានហៅមេការ និងក្រុមការងារជាច្រើននាក់ មកផឹកស៊ីនៅផ្ទះរបស់ខ្លួន ។

ប្រភពបន្តថា ក្រោយមក ប្តីក៏បបួលក្រុមការងារ ទៅច្រៀងខារ៉ាអូខេ តែមេការមិនបានទៅជាមួយនោះទេ ដោយនៅដេកក្នុងផ្ទះ ជាមួយស្ត្រីរងគ្រោះនិងកូន ។ លុះដល់ម៉ោងកើតហេតុ ក៏ធ្វើសកម្មភាពចាប់ស្ត្រីរងគ្រោះ រំលោភរហូតបានសម្រេច ហើយគេចខ្លួនបាត់ ៕







0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved