Breaking News
Loading...
Friday, November 1, 2013

ឆក់កាបូបលើកទី១ បានលុយចូល ស៊ីផឹកអស់ ចេញឆក់លើកទី២ ត្រូវប្រជាពលរដ្ឋ នាំគ្នាចាប់ជាប់ ប្រគល់ឲ្យ នគរបាល


បាត់ដំបងៈ បុរសម្នាក់បាន ឆក់កាបូបលើកទី១ បានលុយចូលស៊ីផឹកអស់ ចេញឆក់លើកទី២ អស់លក្ខណ៌ ត្រូវប្រជាពលរដ្ឋ នាំគ្នាចាប់ជាប់ប្រគល់ ឲ្យនគរបាល កាលពីវេលាម៉ោង ០០.៣០នាទីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុចនាគបាញ់ទឹក ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង នាំមកការិយាល័យជំនាញ កសាងសំណុំរឿង បញ្ជូនខ្លួន ជនសង្ស័យទៅ តុលាការខេត្ត ។

លោក មៀន ឡាយ នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា បន្ទាប់ពីបាន ទទួល ព័ត៌មាន ថា មានករណីឆក់កាបូបតាមដងផ្លូវភ្លាម លោកបាន បញ្ជាកម្លាំង ឲ្យស្រាវជ្រាវចុះធ្វើការ ឃាត់ខ្លួន ជនសង្ស័យបានម្នាក់ឈ្មោះ សុខ លាភហេង ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ដោយបានធ្វើសកម្មភាព ឆក់កាបូប២កន្លែង លើកទី១ នៅវេលាម៉ោង១៩ថ្ងៃទី៣១ ខែតុលា បានឆក់កាបូប នៅចំណុចគល់ ស្ពានថ្មចាស់ ក្នុងភូមិរំចេក៥ សង្កាត់រតនៈក្រុងបាត់ដំបង របស់ជនរងគ្រោះ ឈ្មោះ តាន់ ដាលីន ភេទស្រី អាយុ២៣ឆ្នាំ បានលុយមួយ ចំនួន មាន ប្រមាណជា២០០ ដុល្លារ ហើយចូលស៊ីផឹកម្នាក់ ឯងនៅហាង ប៉ាស៊ីហ្វិកណាយ។ លុះពេលផឹកស៊ី អស់លុយហើយ ជនសង្ស័យបានជិះម៉ូតូទៅ ចំណុចនាគបាញ់ទឹក រងចាំមើលគេចេញ ពីហូបចំណី ក៏បាន ធ្វើ សកម្មភាពឆក់កាបូប នៅវេលាម៉ោង ០០.៣០នាទីរំលងអាធ្រាត្រ ចូលថ្ងៃទី១ ខែវិច្ឆិកា របស់ជន រង គ្រោះ ឈ្មោះ ភោគ ម៉ាឡែន ភេទស្រី អាយុ២៤ឆ្នាំ តែមិនបានសម្រេចក៏ ត្រូវប្រជាពលរដ្ឋលក់ដូរ នៅទីនោះ ជួយចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច រួចនាំយកមកការិយាល័យ ជំនាញទាំងយប់តែម្តង។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ឆក់កាបូបជនរងគ្រោះ ក្នុងយប់កើតហេតុ ចំនួន២លើកដោយលើកទី១ បានតែ ២០ដុល្លារ និង ៥០.០០០រៀល ពិតប្រាកដមែន តែលើកទី២ ខ្លួនឆក់ មិនបានសម្រេចទេ ក៏ត្រូវមនុស្សច្រើន បានជួយចាប់ខ្លួនប្រគល់សមត្ថកិច្ចតែម្តង ។

បច្ចុប្បន្នមន្រ្តីការិយាល័យ ជំនាញបានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅតុលាការខេត្ត នៅ រសៀលថ្ងៃទី១ ខែវិច្ឆិកា ដើម្បីចាត់ការតាមច្បាប់ ៕



0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved