Breaking News
Loading...
Tuesday, November 5, 2013

ប្រទះ​ឃើញ​បុរស​ម្នាក់​ ដេក​ដួល​នៅ​លើ​សួន​ច្បារ​ ខាង​លិច​វិមាន​ឯក​រាជ្យ​


រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានប្រទះឃើញ ដេកដួលស្តូកស្តឹងនៅមុខព្រះ ឆាយាល័ក្ខណ៍ព្រះមហាក្សត្រ សម្តេចព្រះនរោត្តម សីហមុនី ស្ថិតនៅលើសួនច្បារ ខាងលិចវិមានឯករាជ្យ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី៤ វិច្ឆិកា ២០១៣ នេះដោយមិនដឹងថា បណ្តាលមកពីមូលហេតុអ្វីឡើយ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឱ្យដឹងថា បុរសរងគ្រោះខាងលើនេះ ជិះម៉ូតូមួយគ្រឿងម៉ាក សាន់យ៉ាន់សេ១២៥ មកដល់មុខព្រះឆាយាល័ក្ខណ៍ ព្រះមហាក្សត្រក៏បានឈប់ម៉ូតូថ្វាយ បង្គំ ហើយក្រោយពីថ្វាយបង្គំរួចហើយ ស្រាប់តែដេកដួលសន្លប់តែម្តងមិនដឹងថា បណ្តាលមកពីមូលហេតុអ្វី ច្បាស់លាស់ឡើយ ។ ក្រោយពីឃើញហេតុការណ៍នេះ សមត្ថកិច្ចនគរបាលចរាចរន៍ និងនគរបាលប៉ុស្តិ៍បឹងកេងកងទី១ បានទំនាក់ទំនងទៅរថយន្តសាមុយ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។ ចំណែកម៉ូតូត្រូវសមត្ថកិច្ច យកទៅរក្សាទុកនៅទីស្នាក់ការនគរបាល ប៉ុស្តិ៍បឹងកេងកងទី១។

ជុំវិញបញ្ហានេះ មិនទាន់មានប្រភពច្បាស់ការ អាចបញ្ជាក់បានថា គាត់មានឈ្មោះអ្វីនៅឡើយទេ ដោយសារគាត់គ្មានប័ណ្ណសម្គាល់ខ្លួន។ ពាក់ព័ន្ធនឹងបញ្ហានេះ ក៏ជាការអំពាវនាវមួយទៅដល់ក្រុមគ្រួសារ ដែលមានសមាជិក ដូចភិនភាគខាងលើនេះ សូមជួយទៅពិនិត្យមើលគាត់នៅ មន្ទីរពេទ្យកាល់ម៉ែត៕





ផ្តល់សិទ្ធដោយ កោះសន្តិភាព


0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved