Breaking News
Loading...
Tuesday, November 5, 2013

នារី​វ័យ​ក្មេង​ម្នាក់​​មាន​វិបត្តិ​ស្នេហា​​លោត​ទឹក​រណ្តៅ​​​ដី​សម្លាប់​ខ្លួន​ ត្រូវ​ប្រជា​នេសាទជួយ​ស្រង់​ទាន់​ពេល​វេលា​


រាជធានីភ្នំពេញ ៖ នារីវ័យក្មេងម្នាក់អាយុប្រមាណជា ២០ឆ្នាំ មានវិបត្តិស្នេហាមកលោតទឹក រណ្តៅដ៏ជ្រៅប៉ងធ្វើអត្តឃាតសម្លាប់ខ្លួន តែត្រូវប្រជានេសាទប្រទះឃើញ ក៏ជួយស្រង់បានទាន់ពេលវេលា ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨ និង ៤០នាទី យប់ថ្ងៃទី០៤ វិច្ឆិកា ២០១៣ នៅចំណុចរណ្តៅដីដ៏ជ្រៅមួយកន្លែង ស្ថិតនៅខាងក្រោយរោងចក្រកាត់ដេរយីហោ ប៊ឺរី ក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

នារីរងគ្រោះពុំត្រូវបានស្គាល់អត្តសញ្ញាណទេ ព្រោះពេលជួយសង្រ្គោះនាងបានប្រាប់ថា នាងមានវិបត្តិទើបមកទឹកសម្លាប់ខ្លួន ហើយក៏សន្លប់បាត់ទៅ។ នារីរងគ្រោះពាក់មានវ័យប្រមាណជា ២០ឆ្នាំ អាវយឺតពណ៌ខ្មៅដៃខ្លី និងស្លៀកខោខូវប៊យពណ៌ខៀវ។ ក្រោយស្រង់ពីទឹកបាន នារីរងគ្រោះត្រូវរថយន្តសាមុយដឹកយក ទៅសង្រ្គោះនៅមន្ទីរពេទ្យ៕







0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved