Breaking News
Loading...
Tuesday, November 26, 2013

រថយន្ត បុកម៉ូតូពីក្រោយ បណ្តាលឲ្យ រងរបួសធ្ងន់ ៣នាក់


ភ្នំពេញៈ បុរស៣នាក់ បានរងរបួសធ្ងន់ ដោយសារតែ រថយន្តមួយគ្រឿង បើកលឿនដូចហោះ ជ្រុលមកបុក យ៉ាងពេញទំហឹង ខណៈម៉ូតូបើក បម្រុងឆ្លងផ្លូវ។ ហេតុការណ៍ នេះកើតឡើងកាលពី វេលាម៉ោង៨ និង១០យប់ថ្ងៃ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយ ផ្លូវសហព័ន្ធរុស្ស៊ី ភូមិតតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

សាក្សីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំងបីនាក់ ជិះម៉ូតូមួយគ្រឿង ក្នុងទិសដៅ ពីលិចទៅកើត  លុះដល់ចំណុចកើតហេតុ ជនរងគ្រោះទាំងបី បានបើកម៉ួតូសៀរបម្រុង ឆ្លង មកខាងឆ្វេងដៃ ជិតដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្តមួយគ្រឿង ជិះក្នុងល្បឿនដូចព្យុះ បានជ្រុលមកបុក បណ្តាលឲ្យ ជនរងគ្រោះទាំងបី រងរបួសធ្ងន់។ ចំណែកអ្នកបើករថយន្ត ត្រូវបានប្រជាពលរដ្ឋ ក្របួងជាប់ហើយប្រគល់ ទៅឲ្យ នគរបាលចាត់ការ ទៅតាមផ្លូវច្បាប់។

សាក្សីបានបន្តទៀតថា ជនរងគ្រោះទាំងបីពុំត្រូវ បានគេស្គាល់អត្តសញ្ញាណនោះទេ ជិះម៉ូតូមួយគ្រឿង ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាក ភ្នំពេញ 4317 ចំណែកឯរថយន្តបង្ក វិញជាប្រភេទរថយន្ត រត់ឈ្នួល ប្រភេទតួរីស ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2D-1652 អ្នកបើកបរមានឈ្មោះ ឆាត វិបុល ភេទប្រុសអាយុ២៧ឆ្នាំ រស់នៅភូមិតាទ្រូ ឃុំម៉ារាម ស្រុករមាសហែក ខេត្តស្វាងរាយ។

អ្នកបើកបររថយន្ត បានឲ្យដឹងថា ការលឿននេះគឺដោយសាររូបគាត់ ប្រញាប់ទៅមើលប្អូន ដែលមាន ជំងឺខ្យល់គរ៕





0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved