Breaking News
Loading...
Tuesday, November 26, 2013

ហាយ​ឡេន​ឌ័រ​ម្ចាស់​ស្រវឹង​ស្រា​ជោក​ បើក​បុក​ម៉ូតូ​ ២គ្រឿង​ ស្លាប់​១​ របួស​១​ នៅ​ខាង​លិច​អាកាស​យា​នដ្ឋាន​​អន្តរ​ជាតិ​ភ្នំពេញ​


រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែង ចំណែកម្នាក់ទៀត បានរងរបួសយ៉ាងដំណំ ខណៈដែលរថយន្តហាយឡេនឌ័រ ១គ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខបណ្តោះអាសន្ន 8588 បើកបរដោយបុរសម្នាក់ស្រវឹងស្រាជោកជាំ ធ្វើដំណើរតាមបណ្តោយមហាវិថី សហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ខាងលិច អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក៏បានជ្រុលចង្កូតទៅបុកម៉ូតូ ២គ្រឿង ចំពីមុខពេញទំហឹង ដែលបើកបញ្រ្ចាសទិសគ្នានៅចិញ្ចើមផ្លូវ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង ១៥នាទី យប់ថ្ងៃទី២៥ វិច្ឆិកា ២០១៣ នៅចំណុចមុខវត្តសុភាឃួន ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះទី១ ឈ្មោះ ឯម ម៉ៅ ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅផ្ទះលេខ៣១ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូឌ្រីមC125 ស៊េរីឆ្នាំ២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1M-9210 (ស្លាប់ភ្លាមៗ នៅនឹងកន្លែង)។ ទី២ ឈ្មោះ ចន្ទ រិទ្ធី ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបររត់ឌុប ស្នាក់នៅម្តុំវត្តសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ជិះម៉ូតូវ៉េវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AH-4569 របួសយ៉ាងដំណំ ចំណែកម៉ូតូគាបជាប់ក្រោមរថយន្តអូសជាង ២០០ម៉ែត្រ ពីកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់បានរថយន្តបង្ក និងអ្នកបើកបរស្រវឹងស្រាជោកជាំនិយាយអត់ដឹងអី ទៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់៕





ផ្តល់សិទ្ធដោយ កោះសន្តិភាព


0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved