Breaking News
Loading...
Tuesday, November 5, 2013

និស្សិត​​វ័យ​ក្មេង​ហ៊ាន​​ស្រាត​​ឲ្យ​​វិចិត្រ​ករ គូរ​រូប​​ហង្ស​​និង​​ផ្កា​​អង្គារ​សីល បិទ​បាំង​​បរិ​វេណ​​សុ​ដន់​


​ក្រុង​ហាណូយ ៖ ក្មេង​ស្រី​​ជន​ជាតិ​​រុស្ស៊ី​​ម្នាក់ បាន​បង្ហា​ញ​​ភាព​​សិច​​ស៊ី ជា​មួយ​​រូប​គំនូរ​​សត្វ​​ហង្ស នៅ​លើ​​ដង​ខ្លួន​ហើយ​​រូប​ភា​ព​ ​ដ៏​​គួរ​​ឲ្យ​​ទាក់​ទាញ ដែល​​នាង​​ហ៊ាន​​ដោះ​សម្លៀក​បំ​ពាក់ ឲ្យ​​វិចិត្រ​ករ​​គូរ​រូប​​ហង្ស​​នោះ ត្រូវ​បាន​​ផ្សព្វ​ផ្សាយ និង​​ចែក​រំលែក តាម​ប្រព័ន្ធ​អន​ឡាញ ពាសពេញ​ប្រទេស​វៀតណាម នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៣ ហើយ​សព្វថ្ងៃនេះ នាង​កំពុង​សិក្សា​នៅ Economics College of Technology ទីក្រុងហាណូយ ប្រទេស​វៀតណាម​។​ ​ ការបង្ហាញ​ភាព​សិច​ស៊ី និង​សម្រស់​ពី​ធម្មជាតិ​របស់​នាង បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​មិត្ត​រួម​ថ្នាក់ និង​អ្នក​និយម​លេង តាម​ប្រព័ន្ធ​អន​ឡាញ នៅ​ប្រទេស​វៀតណាម និង​ប្រទេស​រុស្ស៊ី​។ នាង​បាន​ស្រាត​ឲ្យ​គេ​គូរ​រូបភាព បុរាណ​ចិន​ដែលមាន​សត្វ​ហង្ស ហើរ​ទៅរក​ផ្កា​អង្គារសីល ដោយ​យក​ក្បាល​ហង្ស​បិទបាំង​ត្រង់​សុដន់​ខាងស្តាំ ផ្កា​អង្គារសីល​បិទបាំង​សុដន់​ខាងឆ្វេង ហើយ​ស្លឹក មែក ផ្កា អង្គារសីល​ដទៃទៀត ត្រូវបាន​គូរ​បិទបាំង ត្រង់​កេរ​ម្តាយ​របស់​នាង​៕
Wat 05116 Wat 05117 Wat 05118 Wat 051113 Wat 05119 Wat 051110 Wat 051111 Wat 051112

ប្រភពពី៖​ ​www.readkhmer.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved