Breaking News
Loading...
Thursday, November 28, 2013

រថ​យន្ត​ពុយ​ហ្ស៊ូ​ធ្លាក់​ជង្ហុក​ បួង​ចង្កូត​ក្រឡាប់​មួយ​ ចំហៀង​លើ​ផ្លូ​វ​ជាតិ​លេខ​១​​ របួស​ធ្ងន់​ស្រាល​ ២នាក់​


រាជធានីភ្នំពេញ ៖ បុរស ២នាក់ បានរងរបួសធ្ងន់ស្រាល ខណៈដែលរថយន្តពុយហ្ស៊ូ ១គ្រឿង ពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3A-3160 ជិះដោយបុរស ២នាក់ខាងលើ ធ្វើដំណើរយ៉ាងលឿនតាម បណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច (កៀនស្វាយ ឆ្ពោះមកក្រុងភ្នំពេញ) លុះមកដល់ជិតវត្តនិរោធន៍ រថយន្តក៏បានធ្លាក់ជង្ហុក ហើយព្យាយាមបួងចង្កូត បណ្តាលឲ្យក្រឡាប់មួយចំហៀងតែម្តង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង ៤០នាទី យប់ថ្ងៃទី២៧ វិច្ឆិកា ២០១៣ ស្ថិតក្នុងសង្កាត់និរោធន៍ ខណ្ឌមានជ័យ។ អ្នករងរបួសមិនត្រូវបានស្គាល់អត្តសញ្ញាណទេ ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែករថយន្តសមត្ថកិច្ច ជំនាញបានធ្វើការវាស់វែង និងនាំយកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ៕





ផ្តល់សិទ្ធដោយ កោះសន្តិភាព


0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved