Breaking News
Loading...
Wednesday, November 6, 2013

បើកម៉ូតូប្រជែង រថយន្តមួយគ្រឿង ត្រូវរថយន្តមួយ គ្រឿងទៀត មកពីមុខ បុកស្លាប់ (មានវីដេអូ)


-សមត្ថកិច្ចអំពាវនាវ ស្វែងរកសាច់ញាតិជនរងគ្រោះ

ភ្នំពេញ៖ បុរសអាយុ ជាង៣០ឆ្នាំម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង កើតហេតុ ក្រោយពេលដែល ជនរងគ្រោះ ដែលគេមិនទាន់ស្គាល់ អត្តសញ្ញាណនោះ បានបើកម៉ូតូតែម្នាក់ឯង ដោយប្រជែង រថយន្តមួយគ្រឿង ស្រាប់តែជ្រុលទៅបុក រថយន្តសាំយ៉ុងមួយគ្រឿងទៀត មកពីខាងមុខ បណ្តាលឲ្យ ជនរងគ្រោះដួលម៉ូតូ ហើយបោកក្បាលស្លាប់តែម្តងទៅ។

ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះ បានកើតឡើងកាល ពីវេលាម៉ោងប្រមាណ ២១៖០០នាទី យប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ ស្ថិតនៅខាងត្បូងរង្វង់មូលចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សេចក្តីរាយការណ៍ពីសាក្សី បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានបើកម៉ូតូម៉ាក អ៊ីស៊ីតិច តែម្នាក់ឯង តាមបណ្តោយ ផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅ ពីជើងទៅត្បូង លុះទៅដល់ ចំណុចកើតហេតុ ជនរងគ្រោះបាន បើកម៉ូតូប្រជែង នឹងរថយន្តមួយគ្រឿង មិនស្គាល់ម៉ាក ។

សាក្សីបានបន្តទៀតថា ខណៈជនរងគ្រោះបាន បើកប្រជែងរថយន្ត មួយគ្រឿងនោះស្រាប់តែ ជ្រុលទៅបុក រថយន្តម៉ាកសាំយ៉ុង មួយគ្រឿងមកពីខាងមុខ បណ្តាលឲ្យជនរងគ្រោះដួលម៉ូតូ បោលក្បាលស្លាប់តែម្តង។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច មូលដ្ឋាន និងកម្លាំងនគរបាលចរាចរជើងគោក រាជធានីភ្នំពេញ  បានចុះទៅជួយអន្តរាគមន៍ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

មន្រ្តីនគរបាលចរាចរជើងគោក រាជធានីភ្នំពេញ ដែលចុះទៅដល់កន្លែងកើហេតុ បាននិយាយថា នៅលើសពជនរងគ្រោះមិនមានអ្វីសំគាល់ ពីអត្តសញ្ញាណរបស់សពនោះទេ ដូច្នេះសមត្ថកិច្ច សូមធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋ បងប្អូន ណាដែលបាត់សាច់ញាតិរបស់ខ្លួន ឲ្យមកត្រួតពិនិត្យមើលសព ដែលសមត្ថកិច្ច បានយកទៅតម្កល់ទុកនៅវត្តសំបួរមាស សង្កាត់ដង្កោ ខណ្ឌដង្កោ៕







ផ្តល់សិទ្ធដោយ ដើមអម្ពិល


0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved