Breaking News
Loading...
Thursday, November 7, 2013

មើលអ្នកក្លាហាន ស្រាតឡើងទៅអង្គុយលើ រូបចម្លាក់នាងគង្ហីង មើលទេសភាពរាជធានី ពេលរាត្រី!


កាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់ បណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលជាថ្មី ក្រោយពីមានការបង្ហោះចែកចាយ នូវរូបភាព ដ៏គួរឲ្យហួសចិត្តមួយ ដែលមានទីតាំងស្ថិត នៅក្នុងរាជធានីភ្នំពេញ។

ហេតុការណ៍នេះ ត្រូវបានអ្នកដំណើរតាមផ្លូវ ប្រទះឃើញ និង ថតយករូបភាព បង្ហោះលើហ្វេសប៊ុក ដែលបង្ហាញពីបុរសម្នាក់ បានដោះសម្លៀកបំពាក់របស់ខ្លួន ចេញអស់ រួចបែរជាទៅឡើង លើរូបចម្លាក់ នាងគង្ហីងទៅវិញ ដែលមានទីតាំងជាប់នឹង វត្តព្រះពុទ្ធមានបុណ្យ ក្នុងរាជធានីភ្នំពេញ។ តាមរយៈរូបភាព អាចឲ្យយើងឃើញបានថា គាត់ឡើងទៅលើនោះ ដើម្បីអង្គុយមើលទេសភាព និង មើលចរាចរ ក្នុងរាជធានីភ្នំពេញ នាពេលរាត្រី យ៉ាងត្រជាក់ចិត្ត តែម្តង ដោយមិនមានភាពខ្មាស់អៀន ឬ ខ្វល់ពីភ្នែក អ្នកដំណើររាប់សិបនាក់ ជិះទៅមក ទៅទីនោះឡើយ។ យ៉ាងណាមិញ តាមការបញ្ចេញមតិប៉ាន់ស្មាន នៅលើបណ្តាញហ្វេសប៊ុក គឺបុរសរូបនេះ អាចនឹងញៀនថ្នាំ ឬ ក៏មានសតិស្មារតី មិនល្អ ក៏អាចថាបាន ផងដែរ៕

តើមានប្រិយមិត្តណា បានប្រទះឃើញដោយផ្ទាល់ ពីហេតុការណ៍នេះ ដែរឬទេ? សូមបញ្ចេញជាមតិ ដើម្បីអោយប្រិយមិត្តផ្សេងៗទៀត គាត់បានជ្រាបជាព័ត៌មានបន្ថែម អំពី រូបភាពមួយនេះផង៕


ដោយ សី

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved