ប៉ូលិសរកឃើញគ្រឿងញៀន៣៥កញ្ចប់ក្នុងប្រដាប់ភេទនារីម្នាក់
ក្រុមមន្ត្រីប៉ូលិសអាមេរិកក្នុងពេលថ្មីៗនេះ បានឃាត់ខ្លួនស្រ្តីម្នាក់និងបានរឹបអូសយកគ្រឿងញៀន (heroin) ចំនួន ៣៥កញ្ចប់ ដែលនាងលាក់ទុកក្នុងប្រដាប់ភេទរបស់នាង។
ជនល្មើសនាង Courtney McPhillips
បើតាមការឱ្យដឹងពីប៉ូលិសទីក្រុង Scranton ការស៊ើបអង្កេតធ្វើឡើងបន្ទាប់ពីគិញម្នាក់បានប្រាប់ពីកន្លែងជួញដូរគ្រឿងញៀនមួយកន្លែង ហើយបានកំណត់មុខសញ្ញាជនល្មើសនាង Courtney McPhillips និងមិត្តភ័ក្ដិប្រុសម្នាក់ទៀត។
ខណៈកំពុងជិះក្នុងរថយន្តប៉ូលិសបានហៅរថយន្តឱ្យឈប់ ប៉ុន្តែរថយន្ត Minivan បើកដោយនាង McPhillips មិនបានឈប់ទេ។ ឃើញដូច្នេះប៉ូលិសក៏ធ្វើអន្តរាគមន៍ចាប់ខ្លួន។ ក្នុងរថយន្តសមត្ថកិច្ចបានរកឃើញគ្រឿងញៀន១២កញ្ចប់ និងថ្នាំមួយចំនួនទៀតដាក់ក្នុងកញ្ចប់បារី។ ចំណែកដៃគូប្រុសឈ្មោះ Walsh ត្រូវប៉ូលិសរកឃើញមានស្នាមចាក់ម្ជុលនៅលើដៃ។
ដោយមានការត្រួតពិនិត្យបានល្អ ប៉ូលិសបានរកឃើញគ្រឿងញៀន៣៥កញ្ចប់ទៀតដែលនាង McPhillips លាក់ក្នុងប្រដាប់ភេទនាង៕
ដោយ nob70
ប្រភពពី៖ www.nob70.com
0 comments:
Post a Comment