Breaking News
Loading...
Tuesday, November 26, 2013

ប្រពន្ធ​លែង​រវីរវល់ ដោះ​អាវ​ឡើង​បង្គោល​ដែក​​ស្រែក​យំ​សុំ​ជួប (វីដេអូ)


បុរស​ជនជាតិ​នេប៉ាល់​ម្នាក់​បាន​ឡើង​លើ​បង្គោល​ដែក​មួយ​ដើម ក្រោយ​ប្រពន្ធ​នឹង​កូន​លែង​រវីរវល់​នឹង​គាត់។ ចំពោះ​ការ​ឡើង​នេះ គេ​មិន​បាន​បញ្ជាក់​ទេ​ថា​គាត់​ចង់​ធ្វើ​អ្វី។ ​

 

a man climb on pole

 

បុរស​ខូច​ចិត្ត​រូប​នេះ​ឈ្មោះ Khem អាយុ៣៨ឆ្នាំ​ជា​ជនជាតិ​នេប៉ាល់ ​បាន​ឡើង​លើ​បង្គោល​ដែក​មួយ​ដើម​ក្នុង​ប្រទេស​ចិន។ គាត់​មាន​ប្រពន្ធ​ជា​ជនជាតិ​ចិន តែ​ក្រោយ​មាន​ទំនាស់​នឹង​គ្នា ប្រពន្ធ​​ក៏​នាំ​កូន​ចាក​ចេញ​ពី​រូប​គាត់។ 

=<>ចុច​​ត្រង់​នេះ​ដើម្បី​អាន” ធ្លាយ​រូប​យុវតី​សិង្ហបុរី​ស្រាត​នៅ​មុខ Webcam ​”

Khem ​បាន​ឱ្យ​ដឹង​ថា ​សព្វ​ថ្ងៃ​គាត់​រស់​នៅ​ជា​មួយ​ប្រពន្ធ​ជនជាតិ​ចិន​ក្នុង​តំបន់ Kowloon ជាយ​ក្រុង​ហុងកុង ហើយ​បង្កើត​បាន​កូន​ស្រី​ម្នាក់។ ក្រោយ​ឈ្លោះ​គ្នា ប្រពន្ធ​ក៏​ចាក​ចេញ។ ហេតុ​នេះ​ហើយ​​គាត់​ភ័យ​ថា អាជ្ញាធរ​អាច​នឹង​ដេញ​គាត់​ចេញ​ ព្រោះ​គាត់​មិន​មែន​ជា​ពលរដ្ឋ​​​ប្រទេស​​នេះ និង​​ខ្លាច​លែង​បាន​ជួប​មុខ​​ប្រពន្ធ​និង​​កូន​ទៀត។ ​ 

=<>ចុច​ត្រង់​នេះ​ដើម្បី​អាន”​ប៉ូលិស​ចាប់​ខ្លួន​គូ​ស្នេហ៍​វ័យ​ក្មេង​មួយ​ដែល​ថើប​គ្នា​នៅ​ទី​សាធារណៈ

ប៉ូលិស​ម្នាក់​​និង​អ្នក​ពន្លត់​អគ្គីភ័យ២នាក់​បាន​មក​ដល់​កន្លែង​កើតហេតុ​ភ្លាមៗ​ដែរ បន្ទាប់​ពី​បាន​ដំណឹង​ខាងលើ។ ក្រុម​សង្រ្គោះ​បាន​ប្រើ​ពេល​អស់ ៤៥នាទី ទើប​បញ្ចុះបញ្ចូល​គាត់​ឱ្យ​ចុះ​បាន។ Khem បាន​ស្រែក​យំ​និង​អង្វរ​សុំ​ជួប​កូន​ស្រី​គាត់។ ក្រោយ​​មក​គាត់​ត្រូវ​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ដើម្បី​ស៊ើបអង្កេត៕

 

ដោយ nob70
ប្រភព៖ yourjewishnews

ប្រភពពី៖​ www.nob70.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved