Breaking News
Loading...
Thursday, November 7, 2013

ប្រជាការពារ សង្កាត់ច្រាំងចំរេះទី២ ឃាត់រថយន្ត ដឹកឈើគ្រញូង រួចបញ្ជូនឱ្យនគរបាល


ភ្នំពេញ ៖ ឈើគ្រញូងចំនួន មួយរថយន្តកាម៉ារី ត្រូវបានប្រជាការពារ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ដេញប្រផាប់ប្រភីង ជាមួយ និងក្រុមម៉ូតូឌុប ជាច្រើននាក់ទៀត ហើយក៏ចាប់បាន ខណៈអ្នកបើករថយន្ត យកមកទុកចោល មុនពេលរត់គេចខ្លួនបាត់។

ហេតុការណ៍ក្រុមប្រជាការពារ សង្កាត់ច្រាំងចំរេះទី២ និងក្រុមអ្នករត់ម៉ូតូឌុប ដេញចាប់រថយន្តដឹកឈើគ្រញូង ខាងលើនេះ បានធ្វើឡើងក្រោយពីមានការសង្ស័យ ដោយឃើញរថយន្តនេះ បើកលឿន និងម្យ៉ាងទៀតសង្ស័យថា រថយន្តនេះបុកគេ ពីណាមកនោះ ។

ក្រោយពីឃាត់រថយន្ត ដឹកឈើគ្រញូងបានហើយ ប្រជាការពារបានប្រគល់ឱ្យសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ យកទៅចាត់ការតាមការគួរទៀត ។ ហេតុការណ៍ក្រុមប្រជាការពារ និងក្រុមរត់ម៉ូតូឌុបដេញស្ទាក់ និងចាប់រថយន្តដឹក ឈើគ្រញូងជំនួសឲ្យ កម្លាំងសមត្ថកិច្ចនេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ។

យ៉ាងណាក៏ដោយ គេមិនទាន់ដឹងពីចំនួន ឈើគ្រញូងមួយរថយន្តនេះទេថា មានប៉ុន្មានគីឡូក្រាមនោះ គ្រាន់តែដឹងថា ជនសង្ស័យបានរាបឈើតាំងពីកៅអីមុខ រហូតធ្លាយដល់គូទក្រោយ ណែនក្តន់តែម្តងគឺឈើសុទ្ធតែប្រភេទលេខ១។ បច្ចុប្បន្នរថយន្តខាងលើត្រូវបានរក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវ ដើម្បីចាត់ការតាមផ្លូវច្បាប់៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល


0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved