Breaking News
Loading...
Thursday, November 7, 2013

រថយន្តដឹកជ្រូក បើកលឿនរេចង្កូត ធ្លាក់ពីលើផ្លូវ ទំនប់៧មករា ក្រឡាប់ផ្ងាជើង ជ្រូកចេញពី ក្នុងរថយន្ត រត់ពេញវាលស្រែ


ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តកូរ៉េ មួយតោនកន្លះមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2W-4450 ក្នុងល្បឿន យ៉ាងលឿនបណ្តាលឲ្យ ជ្រុលចង្កូត ទៅធ្លាក់ផ្លូវទំនប់៧មករា ធ្វើឲ្យជ្រូក ដែលនៅលើឡាន រត់ពេញវាលស្រែ ។ ហេតុការណ៏នេះ បានកើតឡើងកាល ពីវេលាម៉ោង ១៨និង១០ នាទី នៅចំណុចខាង លិចប៉ុស្តិ៍សាក់សំពៅ តាមបណ្តាលផ្លូវ៧មករា  ក្នុងភូមិសំបួរ សង្កាត់សាក់សំពៅ  ខណ្ឌដង្កោ រាជធានីភ្នំពេញ  ។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបររថយន្តដឹកជ្រូក មួយតោនកន្លះខាងលើនេះ នៅមិនទាន់ បានស្គាល់ពី អត្តសញ្ញាណពិតនោះទេ ព្រោះរូបគេបានព្យាយាម លាក់បាំង មិនចង់ឲ្យអ្នកសារព័ត៌មានដឹង ។

យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញបុរសម្នាក់ បើករថយន្តកូរ៉េមួយតោនកន្លះ មួយគ្រឿង  ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2W-4450 ដឹកជ្រូក ដឹកមកពីខេត្តកំពង់ស្ពឺ គោលបំណងដឹកយក ទៅឲ្យម៉ូយ កុងស៊ីកាប់ជ្រូក នៅម្តុំលូប្រាំ  តាមបណ្តោយ ផ្លូវ៧មករា ក្នុងទិសដៅ ពីលិចមកកើត ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុច កើតហេតុ អ្នកបើកបររថយន្តខាងលើ ទំនងជាស្រវឹងស្រាផងនោះ បានជ្រុលចង្កូតទៅធ្លាក់ផ្លូវ ទំនប់៧មករា ក្រឡាប់ផ្ងាជើង បណ្តាលឲ្យជ្រូករត់ពេញ វាលស្រែ ហើយរថយន្ត បានរងការខូចខាត ទាំងស្រុង តែសំណាងល្អគ្មានអ្នករងរបួស ។

ក្រោយពេលកើតហេតុសមត្ថកិច្ច មូលដ្ឋានបានចុះមកដល់ កន្លែងកើតហេតុ តែមិនបានឃាត់ រថយន្តនិងអ្នកបើកបរ យកមកកាន់អធិការរដ្ឋាននគរបាលខណ្ឌដង្កោ នោះទេ ។

បន្ទាប់ពីកើតហេតុម្ចាស់រថយន្តបានទូរសព្ទ័ហៅ រថយន្តស្ទូចមករថយន្តយកទៅជួសជុល ដោយខ្លួន ឯង។  សមត្ថកិច្ចបានបញ្ជាក់ថា អ្នកបើកបររថយន្ត បើកបរក្នុងល្បឿនលឿនពេក ហើយទំនង ជាស្រវឹងស្រាផងនោះ ទើបបណ្តាលឲ្យជួបហេតុការណ៏បែបនេះ ៕

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved