Breaking News
Loading...
Friday, November 8, 2013

ជិះម៉ូតូឆ្លងផ្លូវ លឿនពេក ជ្រុលទៅបុកម៉ូតូ មួយគ្រឿងទៀត រងរបួសធ្ងន់ ខ្លួនឯង


ភ្នំពេញៈ យុវជន២នាក់បន្ទាប់ពី ទិញសាច់ឆ្កែបាន បម្រុងយកទៅក្លែម ដោយជិះម៉ូតូមួយគ្រឿង ឆ្លងផ្លូវលឿនពេក ក៏ជ្រុលចង្កូត ទៅបុកម៉ូតូមួយគ្រឿងទៀត ជិះច្រាសទិសគ្នា រងរបួសធ្ងន់ខ្លួនឯង រីឯភាគីម្ខាងទៀត រងរបួស ស្រាល ចំណែកឯម៉ូតូ រងការខូចខាត ផ្នែកខាងមុខយ៉ាងដំណំ។ ហេតុការណ៍ នេះកើតឡើងកាលពីវេលាម៉ោង ៧ និង ៤០នាទីយប់ថ្ងៃ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៤ ក្នុងភូមិព្រៃស្វាយ សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះ ពុំត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ជិះម៉ូតូមួយគ្រឿង ម៉ាកវីវ៉ា ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខកំពត 1P-1876។ រីឯជនជិះម៉ូតូបង្កមានឈ្មោះ ប្រាជ្ញ សាវិន ភេទប្រុស អាយុប្រហែលជា២៤ឆ្នាំ  មុខរបរជាកម្មកររោងចក្រ រស់នៅក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រងរបួសបែកក្បាល និងបែកមុខសន្លប់នៅនឹងកន្លែង មួយសន្ទុះក្រោយមកទើបដឹងខ្លួនវិញ និងម្នាក់ទៀតមានឈ្មោះឆាយ រតនា អាយុ២៣ឆ្នាំ មុខរបរជាកម្មកររោងចក្រ រស់នៅក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រងរបួសស្រាល ជិះម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ 1BL-6948 ។ ជនបង្កទាំងពីរនាក់មានស្រុកកំណើតនៅភូមិក្រាំងចចាប ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សាក្សីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ យុវជនជិះម៉ូតូបង្កមានគ្នាពីរនាក់ បានចេញ ពីផ្ទះមកទិញសាច់ឆ្កែ ទំនងជា យកទៅក្លែម លុះពេលទិញបានហើយ ក៏ជិះម៉ូតូឆ្លងផ្លូវពីជើងទៅត្បូង ក្នុងល្បឿន រួចហើយ អែបច្រាសទិសទៅលិច ក៏ជ្រុលទៅបុកម៉ូតូវីវ៉ា ជិះស្របទិសដៅ ពីលិចទៅកើត យ៉ាងពេញទំហឹង បណ្តាល ឲ្យអ្នកបើកម៉ូតូ បង្ករងរបួសធ្ងន់សន្លប់នៅនឹងកន្លែងមួយសន្ទុះទើបដឹងខ្លួនក្នុង ស្ថានភាពហូរឈាម ជោគមុខមាត់ ចំណែក អ្នកជិះម៉ូតូវីវ៉ាវិញគ្រាន់តែរងរបួសស្រាល។

ក្រោយកើតហេតុនគរបាលមូលដ្ឋានបានចុះទៅដល់ កន្លែងកើតហេតុដើម្បី ជួយធ្វើអន្តរាគមន៍ និងបានហៅ រថយន្តសង្គ្រោះ របស់អង្គភាព ៧១១កងពលតូច លេខ៧០ដឹកអ្នករងរបួសធ្ងន់ យកទៅកាន់មន្ទីរព្រះកុសមៈ ហៅមន្ទីរពេទ្យលោកសង្ឃ ដើម្បីជួយសង្គ្រោះ អាយុជីវិតបន្ទាន់ រីឯម៉ូតូទាំងពីរគ្រឿងត្រូវយក ទៅរក្សាទុកនៅប៉ុស្តិ៍ចោមចៅ ជាបណ្តោះអាសន្ត ដើម្បីរង់ចាំដោះស្រាយគ្នាជាក្រោយ៕









0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved