ប្រិយមិត្ត​ក្លិប​បិសាច​ក្រហម​ Manchester United នឹង​បាន​ឃើញ​វីរបុរស​របស់​ខ្លួន​នៅ​ក្នុង​ខ្សែ​ភាពយន្ត​ឯកសារ​មួយ​ដែល​មាន​ចំណង​ជើង​ថា “The Class of 92”។ គ្រាន់​តែ​ឃើញ​ចំណង​ជើង​នេះ ប្រិយមិត្ត​ប្រាកដ​ជា​ដឹង​ទៅ​ហើយ​ថា​ រឿង​នេះ​និយាយ​ពី​ក្រុម​កីឡាករ​ដ៏​ខ្លាំង​របស់​ Man Utd កាល​ពី​ជំនាន់​ឆ្នាំ​១៩៩២។

ពិត​ណាស់ ខ្សែ​ភាពយន្ត​​នេះ​នឹង​មាន​វត្តមាន David Beckham, Paul Scholes, Ryan Giggs, Nicky Butt និង​បង​ប្អូន​ត្រកូល Neville គឺ Gary និង Phil។ ខ្សែ​រឿង​ទាំង​មូល​ផ្ដោត​សំខាន់​ចាប់​ពី​ឆ្នាំ​១៩៩២ ដល់​១៩៩៩ ពោល​គឺ​និយាយ​ពី​ពួក​គេ​ទាំង​៦ បាន​ចាប់​ផ្ដើម​អាជីព​នៅ Man Utd ​ទាំង​វ័យ​ក្មេង​​នា​ដើម​ទសវត្ស​ឆ្នាំ​១៩៩០ រហូត​ជួយ​ឲ្យ​ក្លិប​ដ៏​ជោគជ័យ​បំផុត​នៅ​អង់គ្លេស​មួយ​នេះ ឈ្នះ​ពាន​រង្វាន់​៣ក្នុង​មួយ​រដូវ​កាល​ ក្រោម​ការ​ដឹក​នាំ​របស់​កំពូល​អ្នក​ចាត់​ការ Sir Alex Ferguson។

Beckham, Scholes, Giggs, Butt, Gary Neville និង Phil Neville


ចង់​ដឹង​យ៉ាង​ណា​នោះ សូម​មើល​ឈុត Trailer នៃ​ The Class of 92 ដូច​ខាង​ក្រោម​នេះ៖

អត្ថបទ​ទាក់ទង៖ បិសាច​ក្រហម​បញ្ចេញ​រូបថត​​ក្រុម​លើក​ដំបូង​ ចាប់​តាំង​ពី​ Sir Alex ចូល​និវត្តន៍