Breaking News
Loading...
Tuesday, November 26, 2013

ការ​ចរចា​​បញ្ចប់​សង្គ្រាម​ស៊ីវិល​​ស៊ីរី​នឹង​ចាប់​ផ្ដើមថ្ងៃ២២ ​ខែ​មករា


ទីក្រុង​ហ្សឺណែវ៖ បន្ទាប់​ពី​​មាន​ការ​ពន្យារ​ពេល​អស់​​ជា​ច្រើន​ខែ អង្គការ​សហប្រជាជាតិ​បាន​និយាយ​​​នៅ​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ថា រដ្ឋាភិបាល​ស៊ីរី​និង​គណបក្ស​ប្រឆាំង​គួរ​តែ​បើក​ការចរចា​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ​(ស្វីស)​​នៅ​ថ្ងៃ​ទី២២ ​ខែ​មករា​​ឆ្នាំ២០១៤​ខាងមុខ ដើម្បី​បញ្ចប់​សង្គ្រាម​ស៊ីវិល​​រ៉ាំរ៉ៃ​​ក្នុង​ប្រទេស​របស់​ខ្លួន។

 

U.N. Secretary General Ban speaks during a news conference at the United Nations headquarters in New York

 

ការ​កំណត់​កាលបរិច្ឆេទ​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​មាន​ការ​ប្រជុំ​នៃ​អ្នក​ការទូត​ជាន់​ខ្ពស់ មក​ពី​អង្គការ​សហប្រជាជាតិ អាមេរិក រ៉ុស្ស៊ី ក្រោម​ការ​ទទួល​ស្វាគមន៍​របស់​អគ្គ​រដ្ឋលេខាធិការ បាន គីមូន

“Edward Snowden បាន​ការងារ​ធ្វើ​នៅ​រុស្ស៊ី​ហើយ”

លោក​ បាន គីមូន​ បាន​ប្រាប់​​អ្នកសារព័ត៌មាន​នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង New York ថា ការចរចា​ដែល​ជិត​កើត​មាន​នេះ គឺ​ជា​បេសកកម្ម​ក្ដី​សង្ឃឹម “mission of hope” ដើម្បី​បញ្ឈប់​ជម្លោះ​រយៈពេល​បី​ឆ្នាំ​​របស់​ស៊ីរី។

ក្នុង​សង្គ្រាម​នេះ​​បាន​ធ្វើ​ឱ្យ​មនុស្ស​ច្រើន​ជាង១០ម៉ឺន​នាក់​​ត្រូវ​​សម្លាប់ និង​​មនុស្ស​ជិត៩លាននាក់ បាន​ភៀសខ្លួន​ពី​ផ្ទះសម្បែង និង​បង្កើត​ឱ្យ​កើត​អស្ថិរភាព​តាម​តំបន់​មជ្ឈិមបូព៌ា​។

 

2013112085322382734_4

 

​​លោក គីមូន បន្ត “អស់​ពេល​ជា​យូរ​ហើយ និង​ជា​លើក​ទី១​ដែល​រដ្ឋាភិបាល​ស៊ីរី និង​បក្ស​ប្រឆាំង​នឹង​​ជួប​គ្នា​នៅ​តុ​ចរចា ជំនួស​ការ​ជួប​គ្នា​នៅ​សមរភូមិ​ប្រយុទ្ធ”។

“ជម្លោះ​នៅ​ស៊ីរី៖ អ៊ីស្រាអែល​បើក​ការ​វាយ​ប្រហារ​ជើង​អាកាស​”

សេចក្ដី​ប្រកាស​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​រូប​នេះ ធ្វើ​ឡើង​​មួយ​ថ្ងៃ​បន្ទាប់​ពី​​ការ​ចរចា​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​មួយ​ចំនួន​របស់​អ៊ីរ៉ង់​ក្នុង​ទីក្រុង​ហ្សឺណែវ​នាពេល​កន្លង​មក ទទួល​បាន​ជោគជ័យ។ ​​​ 

ទោះបីជា​យ៉ាងណា​​គេ​នៅ​មិន​ទាន់​ដឹង​ថា របៀបវារៈ​នៃ​ការចរចា​ ហើយ​មិន​ដឹង​ជា​ភាគី​ណា​ខ្លះ​​ដែល​នឹង​ត្រូវ​អញ្ជើញ​ឱ្យ​ចូល​រួម​ក្នុង​កិច្ចចរចា​​​នា​ថ្ងៃ​នោះ៕

 

ដោយ nob70

ប្រភព៖ nytimes

ប្រភពពី៖​ www.nob70.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved