ក្រុម​ចម្រៀង​បុរស 2AM បាន​ត្រឡប់​មក​វិញ​ហើយ​ជាមួយ​អាល់ប៊ុម​ថ្មី​ “NOCTURNE” របស់​ពួក​គេ​ ដែល​ថ្ងៃ​នេះ​ពួក​គេ​បាន​ចេញ MV បទ “Regret”។
ខុស​ពី​តារា​ KPOP ភាគ​ច្រើន ក្រុម 2AM ច្រើន​ចេញ​បទ​ចម្រៀង​បែប​មនោសញ្ចេតនា​ អន្លង់អន្លោច។ លើក​នេះ​ក៏​មិន​ខុស​មុន​ៗ​ដែរ បទ​ចម្រៀង​ “Regret” របស់​គេ​បង្ហាញ​ពី​អារម្មណ៍​ឈឺ​ចាប់​របស់​អ្នក​ដែល​មិន​អាច​បំភ្លេច​ស្នេហា​ចាស់​បាន។ នៅ​ក្នុង​វីដេអូ​ចម្រៀង សមាជិក​ទាំង​បួន​ដើរ​ត្រាច់​ចរ​នៅ​កន្លែង​មួយ​ដែល​ប្រៀប​ដូច​ជា​វាល​ខ្សាច់ ពោរពេញ​ដោយ​ភាព​ស្រងេះស្រងោច។ នៅ​ចុង​បញ្ចប់​វីដេអូ​ក៏​បង្ហាញ​ពី​ភាព​កម្សត់​ផង​ដែរ។


កុំ​ឲ្យ​ខាត​ពេល​យូរ​ យើង​ទៅ​ទស្សនា​ MV ថ្មី​របស់​ពួក​គេ​ទាំង​អស់​គ្នា៖

​​