Breaking News
Loading...
Thursday, October 31, 2013

អុញ…! នាង SuBin ក្នុងក្រុម Dal Shabet លេចខោ​ក្នុង ដាក់​ទស្សនិកជន..!


ប្រភព Lookingtoday

កូរ៉េ៖ នាង SuBin ក្នុងក្រុមតារាចម្រៀងស្រីកូរ៉េ Dal Shabet បានទាក់ជើងដួលលេចខោក្នុង ដាក់ទស្សនិកជន ក្នុងកម្មវិធីកំរាលព្រំក្រហម កាលពីពេលថ្មីៗនេះ។
ប្រភពព័ត៌មាន បានឲ្យដឹងថា SuBin បានស្លៀករ៉ូបខ្លីត ស្បៃវែងពីក្រោយពណ៌ខ្មៅ ចូលរួមក្នុងកម្មវិធី 2013 Style Icon Awards ។ខណៈដែល SuBin ដើរទៅស្វាគមន៍ ជាមួយទស្សនិកជន ស្រាប់តែនាង ទាក់ជើងដួលផ្កាប់មុខ។ ភ្លាមៗនោះ នាងក៏ខំទប់ រ៉ូបរបស់នាង កុំឲ្យឃើញដើមទ្រូង ប៉ុន្តែនាងមិនអាចទប់ មិនឲ្យលេចខោក្នុង ដាក់ទស្សនិកជនបានទេ។

ភ្លាមៗនោះ SuBin ក៏ស្ទុះក្រោកឡើងវិញ ហើយបង្វែរឧប្បត្តិហេតុនោះ ដោយបង្ហាញនូវ ស្នាមញញឹមយ៉ាងស្រស់ លាយឡំជាមួយ ភាពខ្មាសអៀន។
ជាមួយគ្នានេះ SuBin បាននិយាយថា “វាពិតជារឿងគួរឲ្យ ខ្មាសគេខ្លាំងណាស់។ ប្រសិនបើខ្ញុំមានឱកាស ចូលរួមកម្មវិធីកំរាលព្រំ ក្រហមម្តងទៀត ខ្ញុំនឹងមានការប្រយ័ត្ន ប្រយែងជាងនេះ”៕

 

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved