Breaking News
Loading...
Wednesday, October 16, 2013

វីដេអូ៖ ទស្សនាការបំបែក ឯតទគ្គកម្មពិភពលោក ប្រើម្រាមដៃចាក់ទម្រុះផ្លែដូង!


សូមនាំអារម្មណ៍ប្រិយមិត្ត មកទស្សនានូវវីដេអូឃ្លីប ដ៏អស្ចារ្យមួយ ក្នុងការបំបែក កំណត់ត្រាពិភពលោក Guinness ដោយការប្រើម្រាមដៃ ចាក់ទម្រុះ ផ្លែដូង ចំនួន ៤ផ្លែ បានលឿនជាងគេបំផុត នៅលើពិភពលោក។

លោក Ho Eng Hui aska សញ្ជាតិម៉ាឡេស៊ី បានមកកាន់ទីក្រុង មីលឡាន ប្រទេសអ៊ីតាលី ដើម្បីធ្វើការបំបែកកំណត់ត្រាពិភពលោក ដោយប្រើរយៈពេលតែជាង ១២វិនាទី ប៉ុណ្ណោះ ក្នុងការចាក់ទម្រុះ ផ្លែដូងអោយធ្លាយបាន ចំនួន ៤ផ្លែ ដោយគ្រាន់តែប្រើម្រាមដៃ របស់គាត់។ ទោះជាយ៉ាងណា ក្រោយពេលគាត់ បញ្ចេញសមត្ថភាពដ៏អស្ចារ្យ របស់ខ្លួន បានដោយជោគជ័យហើយនោះ គណៈកម្មការ បានធ្វើ ទឹកមុខភ្ញាក់ផ្អើល ចំពោះថ្វីដៃរបស់គាត់ ដ៏មិនគួរឲ្យជឿនេះ។ ចំណែក រូបគាត់ផ្ទាល់ បានបញ្ចេញនូវ ការរំភើបចិត្តជាខ្លាំង រហូតទប់ ទឹកភ្នែកមិនជាប់ ផងដែរ។ ដើម្បីជ្រាបកាន់តែច្បាស់ សូមតាមដានទស្សនាវីដេអូឃ្លីប ខាងក្រោមនេះទាំងអស់គ្នា៖




ដោយ សី

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved