Breaking News
Loading...
Tuesday, October 1, 2013

ជួលម៉ៅរថយន្ត​ពីភ្នំពេញ​ទៅសៀមរាប ​លុះដល់​កំពង់ចាមប្លន់​​បាញ់ម្ចាស់​របួសធ្ងន់យករថយន្តទៅបាត់


ខេត្តកំពង់ចាម៖ ជនប្រដាប់អាវុធម្នាក់ បានជួលម៉ៅរថយន្តអ្នក រត់តាក់ស៊ីម្នាក់ ជិះពីរាជធានីភ្នំពេញ ក្នុងទិសដៅទៅកាន់ខេត្តសៀមរាប លុះមកដល់ត្រង់ចំណុចភូមិកើតថ្មីក្នុងភូមិស្រែប្រាំង ឃុំតាប្រុក ស្រុកចំការលើ ជនប្រដាប់អាវុធនោះ បានដកកំាភ្លើងខ្លី ១ដើម បាញ់ប្លន់ម្ចាស់រថយន្ត បណ្តាលឲ្យត្រូវចំ.ពោះ និងដៃខាងស្តំា របួសធ្ងន់ រួចជនសង្ស័យបើករថយន្តគេចខ្លួនបាត់ ។

ហេតុការណ៏នេះ បានកើតឡើងកាលពីម៉ោង ៨និង២០នាទីយប់ថ្ងៃទី៣០ កញ្ញា ២០១៣ នៅចំណុចកើតហេតុខាងលើ ។ ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ថៃ មានទីលំនៅក្នុងភូមិក្បាលហុងថ្មី ឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម រីឯរថយន្តដែលចោរប្លន់យកទៅនោះ ម៉ាកកាមរីបាឡែន ព៌ណទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2W 0410 ត្រូវជនល្មើសរូបនោះ ជិះឆ្ពោះចូលក្នុងទឹកដីខេត្តកំពង់ធំ ។ ហើយរហូតមកដល់វេលាម៉ោង ១១យប់ ថ្ងៃដដែលនេះ មិនទាន់មានសមត្ថកិច្ច ឬស្ថាប័នណាមួយឃាត់រកឃើញរថយន្តនោះ នៅឡើយទេ ។

ដោយឡែក លោកឧត្តមសេនីយ៍ទោ ឆាយ គឹមសុន ស្នងការនគរបាលខេត្ត កំពុងបញ្ជាកម្លាំងក្រោយឱវាទតាម ប្រមាញ់ចោរប្លន់រថយន្តខាងលើនោះហើយ ៕





0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved