Breaking News
Loading...
Tuesday, October 1, 2013

មេជ្រូក បង្កើតបាន កូនដំរី​ ?


រឿងប្លែកៗតែងតែង កើតមានឡើង នៅលើពិភពលោកនេះ មិនថាតែមនុស្ស ឬសត្វនោះទេ ដែលនៅក្នុងនោះ កូនជ្រូកមួយក្បាល ដែលកើតមកជាមួយនឹងបងប្អូនដទៃទៀត បែរជាមានមុខមាត់ខុសគេទៅវិញ។

តាមសារព័ត៌មានរបស់វៀតណាម បានឲ្យដឹងថា កូនជ្រូកនេះ ត្រូវបានគេប្រទះឃើញ នៅក្នុងក្រុមគ្រួសារមួយដែលត្រូវបានគេស្គាល់ឈ្មោះថា Hieu ជាអ្នករស់នៅក្នុងភូមិ Vinh Thanh នៃសហគមន៍ Male តំបន់ Yen Thanh ប្រទេសវៀតណាម។ យ៉ាងណាមិញ មេជ្រូកមួយក្បាល ដែលក្រុមគ្រួសានេះ បានចិញ្ចឹម បានបង្កើតកូន ១១ក្បាល តែមួយនៅក្នុងចំណោមនោះ បែរជាមុខមាត់ដូចជា កូនដំរីទៅវិញ។ តាមសម្ដីរបស់ក្រុមគ្រួសារនេះ បានឲ្យដឹងថា គ្រួសារខ្លួនបានចិញ្ចឹមមេជ្រូកនេះ ប្រហែលជា ១ឆ្នាំមកហើយ ដែលនេះក៏ជាលើកទីមួយ ដែលមេជ្រូកនេះបានបង្កើតកូនដូចគ្នា ដែលកាលបង្កើតនេះគឺ នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១៣។ នៅពេលដែលមេជ្រូកនេះ បង្កើតកូន លោក Hieu និងប្រពន្ធបានអង្គុយចាំមើល តែអ្វីដែលមិននឹកស្មានដល់ គឺមានកូនជ្រូកមួយ ដែលកើតមក មានរូបរាង និងមុខមាត់ ដូចជាសត្វដំរីទៅវិញ។ តែសំណាងអាក្រក់ វាបានងាប់ក្រោយពីកើតបានមួយថ្ងៃ។

ទោះជាយ៉ាងណា មានអ្នកភូមិជាច្រើនចូលទៅមើលកូនជ្រូកនេះ និងនាំគ្នានិយាយផ្សេងៗគ្នា ពីអបិយជំនឿដែលកូនជ្រូកកើតមក តែបែរជាមានមុខមាត់ ដូចជាដំរីនោះ។

ចុះប្រិយមិត្ដធ្លាប់ឃើញ កូនជ្រូក ឬសត្វផ្សេងៗ ដែលកើតមកមានរូបរាង និងមុខមាត់ ខុសពីសារជាតិខ្លួនដែរឬទេ?



ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved