Breaking News
Loading...
Wednesday, October 9, 2013

ការ​ប្រ​កួ​ត បវ​រ​ក​ញ្ញា​​ច​ក្រ​​វា​​ឡ​​ឆ្នាំ​​២០១៣ ចាប់​ផ្តើម​​ពី​ថ្ងៃ​​ទី ៥-៩ ខែ​វិ​ច្ឆិ​កា នៅ​​ប្រ​ទេ​ស​​រុ​ស្ស៊ី​


​ប្រទេស​រុស្ស៊ី ៖ តាម​​ការ​គ្រោង​ទុក ក​ម្ម​វិ​ធី​​ប​វរ​ក​ញ្ញា ច​ក្រ​​វា​​ឡ​​ឆ្នាំ ២០​១៣ នឹង​​ចាប់​ផ្តើម ធ្វើ​ការ​​ប្រ​កួ​ត​​ជ្រើស​រើស យក​​នា​រី​​តែ​​ម្នាក់​​គត់ ដែល​មាន​​ចំ​ណេះ​ដឹង ខ្ពង់​ខ្ពស់ និង​​ស​ម្រស់​​ស្អាត​​ដាច់​​គេ នៅ​​ខែ​វិច្ឆិ​កា ខាង​មុខ​នេះ នៅ​​​​ទី​​ក្រុង​​ម៉ូ​ស្គូប្រទេស​រុស្ស៊ី ចាប់ពី​ថ្ងៃទី ៥ រហូតដល់​ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ​២០១៣​។​

 

​កម្មវិធី​បវរកញ្ញា ចក្រ​វា​ឡ​ឆ្នាំ ២០១៣ មាន​បេ​ក្ខ​នារី​ប្រមាណ ៩០ នាក់ មកពី​បណ្តា​ប្រទេស​ផ្សេងៗ ចូលរួម​ប្រកួតប្រជែង​។ ក្នុងចំណោម​នោះ ក៏មាន​បេ​ក្ខ​នារី មកពី​ប្រទេស ជា​សមាជិក​អាស៊ាន​ផងដែរ ដូចជា ហ្វីលីពីន ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​សិង្ហ​បុរី ជាដើម តែ​សម្រាប់​ប្រទេស​កម្ពុជា​វិញ មិនមាន​បេ​ក្ខ​នារី ចូលរួម​ប្រកួត ប្រជែង​នោះទេ​។ កម្មវិធី​បវរកញ្ញា​ច​ក្រ​វា​ឡ ត្រូវបាន​ប្រារព្វ​ធ្វើឡើង ជា​រៀងរាល់ឆ្នាំ ចាប់ពី​ឆ្នាំ​១៩៥២ មកម្ល៉េះ​។​

 

​កម្មវិធី​បវរកញ្ញា​ច​ក្រ​វា​ឡ នឹង​ជ្រើសរើស យក​នារី​តែ​ម្នាក់​គត់ ដែលមាន ចំណេះដឹង​ខ្ពង់ខ្ពស់ និង​សម្រស់​ស្អាត​ដាច់​គេ​។ ចំណែក​បេ​ក្ខ​នារី ១៥ នាក់​ទៀត ក៏ត្រូវ​បានជ្រើសរើស​ជា បវរកញ្ញា​ចក្រ​វា​ឡ ទៅតាម​ផ្នែក​។ សូម​រំលឹកថា បវរកញ្ញា​ចក្រ​វា​ឡ​ឆ្នាំ​២០១២ បាន​ទៅលើ​បេ​ក្ខ​នារី ជនជាតិ​អាមេរិក កញ្ញា Olivia Culpo ហើយ​គេ​កំពុង​តាមដាន​មើលថា តើ​បវរកញ្ញា​ក្នុង​ឆ្នាំ​២០១៣​នេះ មកពី​ប្រទេស​ណា​៕

Yoo Ye-bin Wat 081022

ប្រភពពី៖​ www.watphnom-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved