Breaking News
Loading...
Sunday, October 13, 2013

ពលរដ្ឋភូមិគៀនជ្រៃ ផ្អើលមើលក្តាមចម្លែក លើស្នូកមានរូប ក្បាលមនុស្សស្រី (មានវីដេអូ)


ប្រភព៖ ដើមអម្ពិល

កំពង់ចាម៖ ប្រជាពលរដ្ឋ បាននាំគ្នាផ្អើលតៗគ្នា ទៅមើលក្តាមចម្លែកមួយដែលនៅលើស្នូក មានរូបដូចជាក្បាល មនុស្ស មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋបាននាំគ្នាអុជធូបសុំសេចក្តីសុខ ពីសត្វក្តាមនោះផងដែរ។

ក្តាមមួយនេះ ត្រូវបានលោក ភួង ពៅ អាយុ ៥០ឆ្នាំ ប្រទះឃើញនៅក្រោមផ្ទះរបស់ខ្លួន កាលពីព្រឹកថ្ងៃទី១១ ខែ តុលា ឆ្នាំ២០១៣ នៅភូមិគៀនជ្រៃក្នុង ឃុំគៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ រហូតដល់ថ្ងៃទី១៣ ខែ តុលា មានប្រជាពលរដ្ឋជាច្រើនផ្អើលទៅមើល ក្រោយពេលបានឮតៗគ្នាថា ក្តាមនេះ មានរូបក្បាលមនុស្សស្រីលើ ស្នូកចេះបើកភ្នែក។

លោក ភួង ពៅ ជាម្ចាស់ផ្ទះ បានអះអាងថា កាលពីព្រឹកថ្ងៃទី១១ ខែតុលា រូបលោកបានឃើញសត្វក្តាមនោះវៀរ មកក្រោមផ្ទះរបស់ខ្លួន ដោយឃើញក្តាមនោះ មានរូបចម្លែក ដោយមានក្បាលមនុស្សស្រីលើស្នូក គាត់ក៏ចាប់ក្តាម នោះទុកមើល។ ប៉ុន្តែក្រោយមក ក៏មានការអុជធូបសុំឲ្យរូបនៅលើស្នូកក្តាមបើកភ្នែក ស្រាប់រូបមនុស្សលើស្នូក ក្តាមបានបើកភ្នែក ហេតុដូច្នេះហើយ ទើបមានការផ្អើលមើលតៗគ្នា។

លោក ភួង ពៅ បានឲ្យដឹងទៀតថា ជាមួយនិងការមកចង់ឃើញរបស់ប្រជាពលរដ្ឋ ក្នុងនោះ ក៏មានប្រជាពលរដ្ឋ ខ្លះ បានអុជធូបសុំសេចក្តីសុខ និងបានដាក់ជាដង្វាយ ៣០០ ទៅ៥០០រៀលផងដែរ។

លោក ពៅ ឲ្យដឹងទៀតថា លោកបានរក្សាទុកសត្វក្តាមចម្លែកនេះ ដាក់ក្នុងចានដែក ហើយកូនៗរបស់គាត់ ដាក់ បាយឲ្យជាចំណី៕

S-090

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved