Breaking News
Loading...
Tuesday, October 1, 2013

ក្រុម​ម៉ូតូ​ទឹក​ខ្មែរ​ដេញ​វាយ​គ្នា​ ជា​មួយ​ជន​បរ​ទេស​ផ្អើល​អ្នក​ទេស​ចរណ៍​


ខេត្តព្រះសីហនុ ៖ មានការប្រទូស្តរាយគ្នា មួយបានកើតឡើង បន្ទាប់ពីក្រុមជនបរទេសមួយក្រុមបាន ឈ្លោះប្រកែកគ្នាជាមួយក្រុមម៉ូតូទឹក បង្កឲ្យភ្ញៀវទេសចរណ៍ជាច្រើនមានការ ភ្ញាក់ផ្អើលមួយកំណាត់ឆ្នេរសមុទ្រអូរឈើទាល ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៤ និង ៣០នាទី ល្ងាចថ្ងៃទី៣០ កញ្ញា ២០១៣ នៅចំណុចរូបសំណាក់ត្រីដូហ្វីន ស្ថិតក្នុងក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។

លោកវរសេនីយ៍ទោ ខេង សុផល បានឲ្យដឹងថា ជនបរទេសដែលកំពុងជាប់ ចោទពីបទប្រើអំពើហិង្សានេះ មានឈ្មោះ Taipari Taikato ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរទេសចរណ៍ បានទាស់សម្តីគ្នាជាមួយក្រុមម៉ូតូទឹក បង្កឲ្យភាគីខ្មែររងរបួសចំនួន ៣នាក់ ។ ជនរងគ្រោះទាំង ៣នាក់ មានឈ្មោះ ១- មស់ វណ្ណា ភេទប្រុស អាយុ ២៤ឆ្នាំ ម្ចាស់ម៉ូតូទឹក (ត្រូវ ១ដៃ ចំមុខ) ២- ផល សុភ័ក្រ្ត ភេទប្រុស អាយុ ២២ឆ្នាំ កម្មករ (ត្រូវ ១ដៃ ចំថ្ងាស) ៣- ឃ្លោក ឌឿ ភេទប្រុស អាយុ ៣០ឆ្នាំ ម្ចាស់ម៉ូតូទឹក (រងរបួសបាក់ធ្មេញចំនួន ១ បែលបបូរមាត់) អ្នកទាំង៣ មានទីលំនៅក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

លោកបន្តថា បើយោងតាមការសាកសួរភាគីជនបរទេស បានឆ្លើយថា រូបគេពិតជាបានវាយទៅ លើភាគីខ្មែរពិតមែន ព្រោះតែភាគីខ្មែរជាម្ចាស់ម៉ូតូទឹកតាមរករឿង ពួគគាត់ដោយក្នុងដៃមានដំបង និងពូថៅ បន្ទាប់ពីរូបគាត់មានការទាស់សម្តីគ្នារឿង ភាគីម៉ូតូទឹកហៅគាត់ឲ្យ ចូលមុនម៉ោងកំណត់ ។ ចំណែកភាគីរងគ្រោះក្រុមម៉ូតូទឹក បានអះអាងថា ការទាស់សម្តីគ្នានេះ គឺកើតឡើងដោយសារជន បរទេសម្នាក់ក្នុងចំណោម ៦នាក់ ជិះម៉ូតូពុំព្រមឲ្យលុយ ទើបឈានដល់ការប្រកែកគ្នា និងបានរុញគ្នាទៅវិញទៅមក ហើយក៏ត្រូវជនបរទេសម្នាក់ក្នុងចំណោម ៦នាក់ លូកដៃមកដាល់ពួគគាត់បណ្តាលឲ្យម្នាក់ បាក់ធ្មេញបែកបបូរមាត់ ម្នាក់ពកថ្ងាស និងម្នាក់ត្រូវមួយដៃកណ្តាលមុខ ។

បច្ចុប្បន្ន ជនបរទេសជាប់ចោទកំពុងត្រូវបានសមត្ថកិច្ចប៉ូលិសសាកសួរ ព័ត៌មានបន្ថែមជុំវិញករណីនេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕





0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved