Breaking News
Loading...
Friday, October 18, 2013

ម្ដាយឆ្កួត វ៉ៃកូនស្រី អាយុ ៤ឆ្នាំ រហូតដល់ស្លាប់


ម្ដាយវ័យជំទង់ម្នាក់ ត្រូវបានប៉ូលីសចាប់ខ្លួន ក្រោយពីជាប់ពាក់ព័ន្ធ ទៅនឹងការវាយកូនស្រី អាយុ ៤ឆ្នាំរបស់ខ្លួនរហូតដល់ស្លាប់ តាមរបាយការណ៍របស់ប៉ូលីសក្នុង អារ៉ីសូណា។

ក្មេងស្រីដែលរងគ្រោះរហូតដល់ស្លាប់នេះ មានឈ្មោះថា Betzy Rodriguez-Centeno អាយុ ៤ឆ្នាំ ដែលនាងត្រូវបានខាងក្រុមគ្រូពេទ្យ រាយការណ៍ថា នៅលើខ្លួនក្មេងស្រីនេះស្រី ពោរពេញទៅដោយស្នាមជាំ និងហើមពោះ ដែលមានលក្ខណៈគ្រាំក្នុង។

យ៉ាងណាមិញ ប៉ូលីសនៅក្នុងទីក្រុង Phoenix នៃរដ្ឋ អារ៉ីសូណា សហរដ្ឋអាមេរិកនេះ បាននិយាយថា ក្មេងស្រីអាយុ ៤ឆ្នាំបានស្លាប់ រីឯម្ដាយរបស់ក្មេងស្រីនេះ រួមនឹងមិត្ដប្រុសរបស់ម្ដាយនេះ ត្រូវបានចាប់ខ្លួនភ្លាមៗផងដែរ។ ទៅតាមប្រភពព័ត៌មានបរទេសបានឲ្យដឹងថា ស្ដ្រីជាម្ដាយនេះមានឈ្មោះថា Melissa Centeno អាយុ១៩ឆ្នាំ នឹងជាប់ទោស២ករណីទាក់ទៅនឹង ការរំលោភបំពានសិទ្ធកុមារ និងត្រូវបង់ប្រាក់ពិន័យចំនួន ៧៥០,០០០ ដុល្លារសម្រាប់ការនៅក្រៅឃុំ ខណៈពេលដែលមិត្ដប្រុសរបស់នារី ជាម្ដាយនេះគឺជាប់ទោសតែមួយនោះទេ និង ទាមទារឲ្យបង់ប្រាក់ ១៥,០០០ ដុល្លារចំពោះការធានាឲ្យនៅក្រៅខ្លួនដូចគ្នា។

តាមការសួរចំលើយបានឲ្យដឹងថា ក្មេងស្រីនេះត្រូវបាន នារីជាជនល្មើសនេះ វាយចំ ពោះកាលពីថ្ងៃសុក្រ ដោយសារតែចង់ដាក់ពិន័យទៅលើក្មេងនេះ ដែលនៅក្នុងនោះ ក្មេងស្រីរងគ្រោះនេះ ក៏បានក្អួត និងត្អូនត្អែរពីភាពឈឺចាប់របស់ខ្លួន ទៅកាន់ម្ដាយផងដែរ។ តែជាមួយគ្នានោះ នារីជាម្ដាយនេះ រួមនឹងមិត្ដប្រុសមិនអើពើអ្វីទាំងអស់ រហូតមកដល់ថ្ងៃអាទិត្យ ពេលព្រឹក  ក្មេងស្រីនេះបានដាច់ខ្យល់ស្លាប់ បាត់តែម្ដង។

សម្រាប់ពេលនេះ អ្នកទាំងពីរត្រូវបានបញ្ជូនទៅកាន់ មន្ទីរឃុំឃាំង ដើម្បីធ្វើការកាត់ទោសនៅពេលក្រោយ។

នេះជាអំពើដ៏ឃោរឃៅ ដោយសារតែការដាក់ពិន័យមានច្រើនរបៀប មិនមែនការប្រើប្រាស់អំពើហឹង្សានោះទេ៕




ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved