Breaking News
Loading...
Wednesday, October 9, 2013

ស្ថានភាព ទឹកជំនន់ នៅតាម បណ្ដាខេត្ដ ចាប់ផ្ដើម ធូរស្រាល


ប្រភព៖ ដើមអម្ពិល

-កម្ពស់ទឹក អាងកំពីងពួយ ស្រកចុះ៣ តឹក ក្រោយ បើកមុខទឹក កាលពីម្សិលមិញ

បាត់ដំបង ៖ មន្ដ្រីជាន់ខ្ពស់ ក្រសួងធនធាន ទឹក ដែលតាមដាន ពីបញ្ហាអាកាសធាតុ និង ស្ថានភាពទឹក ជំនន់ ដែលបាននឹងកំពុងវាយ លុក តាមបណ្ដាខេត្ដក្នុងប្រទេសកម្ពុជានោះ នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៣ បាន អះអាងថា ស្ថានភាពទឹកជំនន់ ចាប់ផ្ដើមធូរ ស្រាលដូចជានៅខេត្ដពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ជាដើម បើទោះបីតំបន់ ខ្លះ ទឹកបានថយចុះយឺតៗក៏ដោយ ។

នាយកខុទ្ទកាល័យក្រសួងធនធានទឹក លោកចាន់ យុត្ថា បានថ្លែងតាមទូរស័ព្ទនៅ ព្រឹកថ្ងៃទី០៩ ខែតុលានេះថា ស្ថានភាពទូទៅ នៃទឹកជំនន់ ចាប់ផ្ដើមធូរស្រាល ខណៈដែល ឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប និងសម្ពាធ សកម្ម ដែលអូសកាត់ប្រទេសកម្ពុជានោះ បានថយឥទ្ធិពលរបស់វា ។

លោកចាន់ យុត្ថា បានបន្ដថា សម្រាប់ ទឹកស្ទឹងពោធិ៍សាត់ គិតត្រឹមព្រឹកថ្ងៃទី៩ ខែ តុលា ឆ្នាំ២០១៣នេះ ស្រកនៅត្រឹម៥ម៉ែត្រ បន្ទាប់ពីកម្ពស់ទឹកបានកើតឡើង៥,២៨ម៉ែត្រ ហួសពីកម្រិតនៃការប្រកាសអាសន្ន ឱ្យប្រជា ពលរដ្ឋ មានការប្រុងប្រយ័ត្នក្នុងកម្រិតកម្ពស់ ទឹក៤.៩០ម៉ែត្រ ហើយនៅរសៀលថ្ងៃដដែល នេះ កម្ពស់ទឹកអាចនឹងស្រកចុះ ក្រោមកម្រិត នៃការប្រកាសអាសន្ន ។ ដោយឡែកស្ថាន ភាពទឹកស្ទឹងសង្កែ របស់ខេត្ដបាត់ដំបង បាន ស្រកចុះ១៣,៥០ម៉ែត្រ ខណៈដែលកម្ពស់ ទឹកនៃការប្រកាសអាសន្ន មានចំនួន១៣, ៨០ម៉ែត្រ ។

លោកបានបន្ដទៀតថា ស្ទឹងបរវេល ក្នុង ខេត្ដបាត់ដំបង ដែលបរិមាណទឹកហូរមកពី កំរៀង និងភ្នំព្រឹក មានការថយចុះ ប៉ុន្ដែក្នុង កម្រិតមួយយឺត ដូច្នេះស្ទឹងបរវេល ត្រូវបើក ឱ្យទឹកហូរធ្លាក់ទៅចូលស្ទឹងមង្គលបុរី និង អាងទឹកកំពីងពួយជាហេតុ ឱ្យមានការបើក មុខទឹក កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៣ កុំឱ្យកម្លាំងទឹកហូរបុកបាក់ខ្នងទំនប់ ខណៈ ដែលអាងទឹកកំពីងពួយ ស្ថិតក្នុងដំណាក់ កាលសាងសង់នោះ ។

លោកចាន់ យុត្ថា បានបញ្ជាក់ថា គិតត្រឹម ព្រឹកថ្ងៃទី៩ ខែតុលានេះ កម្ពស់ទឹកអាងកំពីងពួយបានស្រកចុះ៣តឹក ក្រោយពីរដ្ឋមន្ដ្រីក្រសួងធនធានទឹក លោក លឹម គានហោ និងអាជ្ញាធរខេត្ដបាត់ដំបង របស់លោកប្រាជ្ញ ចន្ទ បានសម្រេចបើកមុខ ទឹក ដែលមានបណ្ដោយ ៣០ម៉ែត្រ និងជម្រៅ ៣ម៉ែត្រ កាលពីរសៀលថ្ងៃម្សិល មិញ និងរៀបចំរួចរាល់ជាស្ថាពរនៅវេលា ម៉ោង៥ល្ងាចថ្ងៃដដែលនោះ ។

ដោយឡែកស្ថានភាពទឹកជំនន់ នៅខេត្ដ បន្ទាយមានជ័យ ឯណោះវិញ ត្រូវបានមន្ដ្រី ក្រសួងធនធានទឹករូបនេះ អះអាងថា មាន ការធូរស្រាលជាបណ្ដើរៗ ខណៈដែលអាង ទឹកត្រញំងថ្ម ត្រូវបានក្រសួងធនធានទឹក អាជ្ញាធរខេត្ដ កម្លាំងសមត្ថកិច្ចនិងប្រជាពល រដ្ឋ បានរួមគ្នាជួយជួសជុលនិងទប់ស្កាត់ កុំឱ្យ មានការបាក់ទំនប់អាង ៕

T-0014

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved