Breaking News
Loading...
Saturday, October 12, 2013

ដកតំណែង​​ប្រ​ធាន​ពេទ្យ​​​​​​ដើ​ម្បី​​ស៊ើប​អ​ង្កេត បន្ទាប់​ពី​​ស្ត្រី​​ម្នាក់​​សម្រាល​កូន​​លើ​​សួន​ច្បារ​


​ប្រទេស​ម៉ិ​ក​ស៊ិ​ក ៖ កាល​ពី​​ថ្ងៃ​ទី​​១០ ខែ​តុ​លា ឆ្នាំ​​២០​១៣ ប​ណ្តា​ញ​​ព័ត៌​មាន​​បរ​ទេស បាន​​ផ្សាយ​​ថា ស្ត្រី​ជន​​អម្បូរ​​ដើម​​ម្នាក់ នៅ​​ប្រ​ទេស​​ម៉ិ​ក​​ស៊ិ​ក បាន​​ស​ម្រាល​កូន​​នៅ កណ្តា​ល​វាល​ស្មៅ​​ខាង​មុខ​​មណ្ឌល​​សុខ​ភាព ក្នុង​ភូមិ​​សាន​​ហ្វេ​​លី​​ប៉េចា​ឡា​ប៉ា ដឺ​ឌី​អេស នៅ​រដ្ឋ​អូ​សា​កា ប្រទេស​ម៉ិ​ក​ស៊ិ​ក កាលពី​ថ្ងៃទី​២ ខែតុលា បន្ទាប់ពី​គ្រូពេទ្យ នៅ​មណ្ឌល​សុខភាព បដិសេធ​ជួយសង្គ្រោះ ។​ ​

 

ស្ត្រី​ឈ្មោះ អ៊ី​ម៉ា ឡូ​ប៉េ​ស អាយុ ២៩ ឆ្នាំ បញ្ជាក់ថា រូបនាង និង​ប្តី​ត្រូវ​ពេទ្យឆ្មប ក្នុង​មណ្ឌល​សុខភាព​បដិសេធ មិន​ទទួល​ឱ្យចូល​សម្រាលកូន ដោយ​អះអាងថា នាង​មាន​ផ្ទៃពោះ​ទើបតែ ៨ ខែ​ប៉ុណ្ណោះ មិនទាន់​ដល់ពេល ត្រូវ​សម្រាល​ទេ ។ គ្រូពេទ្យ​គ្រោង ពិនិត្យ​ផ្ទៃពោះ​របស់​នាង​នៅ​ថ្ងៃស្អែក ប៉ុន្តែ​ប៉ុន្មាន​ម៉ោង​ក្រោយមក នាង​បាន​បែក​ទឹកភ្លោះ និង​សម្រាលកូន​ទី​៣ នៅលើ​វាលស្មៅ ខាងមុខ​មណ្ឌល​សុខភាព ។​ ​

 

នាង ឡូ​ប៉េ​ស និយាយថា គាត់​មិន​ចង់​សម្រាលកូន ក្នុង​សភាព​បែបនេះ​ទេ វា​ជា​រឿង​មិន​សមរម្យ និង​ឈឺចាប់​បំផុត ។ ខណៈពេល​គាត់​កំពុង សម្រាលកូន​នោះ ប្តី​របស់គាត់​មិន​នៅទេ ដោយសារ​ព្យាយាម​ទៅសុំ​ជំនួយ​ពី​គ្រូពេទ្យ ។ អាជ្ញាធរ​រដ្ឋ​អូ​សា​កា បានប្រកាស​កាលពី​ថ្ងៃទី​៩ ខែតុលា​ថា បាន​បញ្ឈប់​ការងារ​របស់ ប្រធាន​មណ្ឌល​សុខភាព​នោះ​ហើយ និង​កំពុង​ស៊ើបអង្កេត ចំពោះ​ហេតុការណ៍ ដែល​កើតឡើង​នោះ ៕ ​

Wat 12105

ប្រភពពី៖​ www.watphnom-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved