រថយន្ត​ថ្លៃៗ​ស៊េរី​ថ្មី​ ត្រូវ​បាន​ប្រើប្រាស់​ដោយ​កីឡាករ​បាល់ទាត់​ល្បីៗ​ជា​ច្រើន​នៅ​ក្នុង​លោក ដោយ​សារ​តែ​ពួក​គេ​បាន​ទទួល​ចំណូល​ជា​ច្រើន​ពី​អាជីព​បាល់ទាត់។ ​ថ្ងៃ​នេះ​យើងខ្ញុំសូម​បង្ហាញ​ម៉ូដ​រថយន្ត​ថ្លៃៗ​ទាំង​១០ ​របស់​កីឡាករ​មួយ​ចំនួន​នៅ​ក្របខ័ណ្ឌ English Premier League ក្នុង​ឆ្នាំ​២០១៣​ នេះ។ ចង់​ដឹង​​ថា​រថយន្ត​ថ្លៃ​ៗ​ទាំង​នោះ​ ត្រូវ​បាន​ជិះ​ដោយ​កីឡាករ​ណា​ខ្លះ សូម​មើល​ដូច​ខាង​ក្រោម​នេះ៖

១- រថយន្ត​ Range Rover Sport

តម្លៃ​នៅ​អង់គ្លេស៖ ១០២៩០០ផោន ឬ ប្រហែល ១៦៦៩៨៦ដុល្លារ​អាមេរិក

ល្បឿន​អតិបរមា៖ ១៤០ម៉ាយល៍​ក្នុង​មួយ​ម៉ោង

កីឡាករ​នៅ BPL ដែល​ជិះ​រថយន្ត​ម៉ាក​នេះ៖ Darren Bent (Aston Villa), Jon Obi Mikel (Chelsea), John Terry (Chelsea), Scott Parker (Fulham), Luis Suarez (Liverpool), Ryan Giggs (Man Utd), Javier Hernandez (Man Utd), Wayne Rooney (Man Utd), Jonjo Shelvey (Swansea City), Danny Rose (Tottenham Hotspur)។

រថយន្ត​ Range Rover របស់ Wayne Rooney

John Terry ជិះ Range Rover

Ryan Giggs ក្នុង​រថយន្ត​ Range Rover របស់​ខ្លួន

២- Porsche Cayenne

តម្លៃ​នៅ​អង់គ្លេស៖ ៩០៧៩០ផោន ឬ​ប្រហែល ១៤៧៣៣៤ដុល្លារ​អាមេរិក

ល្បឿន​អតិបរមា៖ ១៧៣ម៉ាយល៍​ក្នុង​មួយ​ម៉ោង

កីឡាករ​ដែល​ជិះ​រថយន្ត​ម៉ាក​នេះ៖ Scott Parker (Fulham), Steven Gerrard (Liverpool), Kolo Toure (Liverpool), Yaya Toure (Man City), Tom Cleverley (Man Utd), Patrice Evra (Man Utd), Robin van Persie (Man Utd), Chris Smalling (Man Utd), Younes Kaboul (Tottenham Hotspur), Carlos Cuellar (Sunderland)។

Tom Cleverley ក្នុង​រថយន្ត Porsche Cayenne របស់​ខ្លួន

Yaya Toure ឈរ​ជិត​រថយន្ត​របស់​ខ្លួន

៣- Audi Q7

តម្លៃ​នៅ​អង់គ្លេស៖ ៩៥២៦០ផោន ឬ​ប្រហែល ១៥៤៥៧០ដុល្លារ​អាមេរិក

ល្បឿន​អតិបរមា៖ ១៥៥ម៉ាយល៍​ក្នុង​មួយ​ម៉ោង

កីឡាករ​ដែល​ជិះ​រថយន្ត​ម៉ាក​នេះ៖ Kieran Gibbs (Arsenal), Bacary Sagna (Arsenal), Fernando Torres (Chelsea), Nani (Man Utd), Rio Ferdinand (Man Utd), Steven Nzonzi (Stoke City), Phil Bardsley (Sunderland), Mousa Dembele (Tottenham Hotspur), Emmanuel Adebayor (Tottenham Hotspur), Chris Brunt (West Brom)។

Rio Ferdinand ក្នុង​រថយន្ត Audi Q7

៤- Aston Martin DB9

តម្លៃ​នៅ​អង់គ្លេស៖ ១២៨៦៥៣ផោន ឬ​ប្រហែល ២០៨៧៨៤ដុល្លារ​អាមេរិក

ល្បឿន​អតិបរមា៖ ១៩០ម៉ាយល៍​ក្នុង​មួយ​ម៉ោង

កីឡាករ​ដែល​ជិះ​រថយន្ត​ម៉ាក​នេះ៖ Darren Bent (Aston Villa), Frank Lampard (Chelsea), Juan Mata (Chelsea), Fernando Torres (Chelsea), Gareth Barry (Everton), Glen Johnson (Liverpool), James Milner (Man City), Peter Crouch (Stoke City), Matthew Etherington (Stoke City), Jake Livermore (Tottenham Hotspur)។

Frank Lampard ឈរ​ក្បែរ​រថយន្ត Aston Martin DB9

៥- Bentley Continental

តម្លៃ​នៅ​អង់គ្លេស៖ ១៣២១៥០ផោន ឬ​ប្រហែល ២១៤៤៦៧ដុល្លារ​អាមេរិក

តម្លៃ​អតិបរមា៖ ១៩៥ម៉ាយល៍​ក្នុង​មួយ​ម៉ោង

កីឡាករ​ដែល​ជិះ​រថយន្ត​ម៉ាក​នេះ៖ Samuel Eto’o (Chelsea), Glen Johnson (Liverpool), Victor Moses (Liverpool), Martin Skrtel (Liverpool), Gael Clichy (Man City), David Silva (Man City), Wayne Rooney (Man Utd), Ashley Young (Man Utd), Wes Brown (Sunderland), Jermain Defoe (Tottenham Hotspur)។

David Silva ក្នុង​រថយន្ត​របស់​ខ្លួន

៦- Porsche Panamera

តម្លៃ​នៅ​អង់គ្លេស៖ ១២២៦២៣ផោន ឬ​ប្រហែល ១៩៩០២៨ដុល្លារ​អាមេរិក

ល្បឿន​អតិបរមា៖ ១៨៨ម៉ាយល៍​ក្នុង​មួយ​ម៉ោង

កីឡាករ​ដែល​ជិះ​រថយន្ត​ម៉ាក​នេះ៖ Thomas Vermaelen (Arsenal), Romelu Lukaku (Chelsea), Steven Pienaar (Everton), Daniel Sturridge (Liverpool), Edin Dzeko (Man City), Vincent Kompany (Man City), Samir Nasri
(Man City), Guly Do Prado (Southampton), Robert Huth (Stoke City)។

Vincent Kompany ជិះ​រថយន្ត Porsche Panamera

៧- Ferrari 458

តម្លៃ​នៅ​អង់គ្លេស ១៦៩៥៤៥ផោន ឬ​ប្រហែល ២៧៥១២៥ដុល្លារ​អាមេរិក
ល្បឿន​អតិបរមា៖ ២០២ម៉ាយល៍​ក្នុង​មួយ​ម៉ោង

កីឡាករ​ដែល​ជិះ​រថយន្ត​ម៉ាក​នេះ៖ Mathieu Flamini (Arsenal), Mesut Ozil (Arsenal), Theo Walcott (Arsenal), Jack Wilshere (Arsenal), Frank Lampard (Chelsea), John Terry (Chelsea), Micah Richards (Man City), Nani (Man Utd)។

Mesut Ozil ក្បែរ​រថយន្ត Ferrari របស់​ខ្លួន

៨- Lamborghini Gallardo

តម្លៃ​នៅ​អង់គ្លេស៖ ១៤៩៩៩០ផោន ឬ​ប្រហែល ២៤៣៣៩២ដុល្លារ​អាមេរិក

ល្បឿន​អតិបរមា៖ ១៩៦ម៉ាយល៍​ក្នុង​មួយ​ម៉ោង

កីឡាករ​ដែល​ជិះ​រថយន្ត​ម៉ាក​នេះ៖ Gabriel Agbonlahor (Aston Villa), Ashley Cole (Chelsea), Patrice Evra (Man Utd), Rio Ferdinand (Man Utd), David de Gea (Man Utd), Nani (Man Utd), Wayne Rooney (Man Utd), Stephen Ireland (Stoke City)។

Nani ក្នុង​រថយន្ត Lamborghini

៩- Audi R8

តម្លៃ​នៅ​អង់គ្លេស៖ ១១៣៦៤៥ផោន ឬ​ប្រហែល ១៨៤៤០៥ដុល្លារ​អាមេរិក

ល្បឿន​អតិបរិមា៖ ១៨៦ម៉ាយល៍​ក្នុង​មួយ​ម៉ោង

កីឡាករ​ដែល​ជិះ​រថយន្ត​ម៉ាក​នេះ៖ Petr Cech (Chelsea), Tom Cleverley (Man Utd), Jose Fonte (Southampton), Aaron Ramsey (Arsenal), Theo Walcott (Arsenal), Micah Richards (Man City), David Silva (Man City), Kyle Walker (Tottenham Hotspur)។

Petr Cech ជិះ​រថយន្ត Audi R8

១០- Chevrolet Camaro

តម្លៃ​នៅ​អង់គ្លេស៖ ៤០០២៥ផោន ឬ​ប្រហែល ៦៤៩៤៦ដុល្លារ​អាមេរិក

ល្បឿន​អតិបរិមា៖ ១៥៧ម៉ាយល៍​ក្នុង​មួយ​ម៉ោង

កីឡាករ​ដែល​ជិះ​រថយន្ត​ម៉ាក​នេះ៖ Joe Allen (Liverpool), Alex Buttner (Man Utd), Nani (Man Utd), Petr Cech (Chelsea), Tom Huddlestone (Hull City), Cheick Tiote (Newcastle)។

រថយន្ត Chevrolet របស់ Nani

យោង​តាម​ទិន្នន័យ​ដែល​ចេញ​ផ្សាយ​​ដោយ​ទស្សនាវដ្ដី Nuts magazine ខាង​លើ​នេះ បាន​បង្ហាញ​ថា​កីឡាករ​មួយ​ចំនួន​មាន​រថយន្ត​ផ្ទាល់​ខ្លួន​លើស​ពី​១ ខណៈកីឡាករ​​ដែល​មាន​ឈ្មោះ​ក្នុង​ប្រភេទ​រថយន្ត​តែ​១​ប្រភេទ​ក៏​មិន​ប្រាកដ​ថា​មាន​រថយន្ត​តែ​មួយ​នោះ​ដែរ៕

ចុច​ត្រង់​នេះ​ដើម្បី​មើល​រថយន្ត​ទំនើបៗ​របស់​តារា​ខ្មែរ

ចុច​​ត្រង់​នេះ​ដើម្បី​មើល​​​​រថយន្ត​ទំនើបៗ​របស់​សមាជិក​ស្រី​ស្អាត​នៃ​ក្រុម​ Girls’ Generation

អត្ថបទ​ទាក់ទង៖ មើល​ឡាន​កីឡាករ​បិសាច​ក្រហម​ជិះ​ទៅ​ហ្វឹកហាត់​តិច​មើល៍!

ដោយ៖ សុខ សុវត្ថិ
ប្រភព&រូបភាព៖ dailymail