Breaking News
Loading...
Thursday, October 10, 2013

ឃាត់ខ្លួន ជនជាតិអេស្ប៉ាញ ម្នាក់ និងកញ្ឆា ក្រៀម ២កញ្ចប់


ក្រចេះ៖ អធិការនគរបាល ក្រុងក្រចេះ បានចាប់ឃាត់ខ្លួន ជនជាតិម្នាក់ពីបទរក្សា ទុកសារធាតុញៀនកាល ពីវេលា ម៉ោង៦ល្ងាច ថ្ងៃទី៨ តុលានៅចំនុចផ្ទះ សំណាក់តារ៉ា នៅក្នុងទីប្រជុំជនផ្សារក្រចេះ ។

កាចាប់ឃាត់ខ្លួន ជនបរទេសរូបនេះ ធ្វើឡើងបន្ទាប់ពី ត្រូវបានកម្លាំងនគរបាល ចុះ ឆែកឆេររកឃើញកញ្ឆា ក្រៀមជាសារធាតុញៀន១កញ្ចប់តូច  ។ 

  មន្ត្រីអធិការដ្ឋាននគរបាលក្រុងក្រចេះបានឲដឹងថា ជនសង្ស័យឈ្មោះ AITO AGASABASTER BRAVO អាយុ៣៤ឆ្នាំ ជាជនជាតិអេស្ប៉ាញ ស្នាក់នៅបណ្តោះអាសន្នក្នុងភូមិវត្ត សង្កាត់ក្រចេះ ក្រុងក្រចេះ។

សម្ថកិច្ចបានឲ្យដឹងទៀតថា  បន្ទាប់ពីកំណត់មុខ សញ្ញារួចមកទើបឈានដល់ការឃាត់ខ្លួន និងនឆែកឆេររកឃើញកញ្ឆារ ក្រៀម១កញ្ចប់នៅជាប់និងខ្លួន ទុកសម្រាប់ ចែកចាយបន្ត ។

សកម្មភាពនៃការចុះឆែកឆេរ របស់សមត្ថកិច្ច ដឹកនាំដោយលោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញាររង អមសាលា ដំបូងខេត្ត បានចុះទៅឆែកឆេរដល់ផ្ទះ ជួលរបស់ជនបរទេសខាងលើ ស្ថិតនៅសង្កាត់ ក្រចេះ ក្រុងក្រចេះ។ ក្នុងនោះសមត្ថកិច្ចបានរកឃើញ មានកញ្ឆារក្រៀមចំនួន ១កញ្ចប់ទៀត នៅលើផ្ទះ រួមនិងឧប្បករណ៏សម្រាប់ ជក់មួយចំនួនទៀត។

ជនសង្ស័យខាងលើនេះ ត្រូវបានកម្លាំងជំនាញឃាត់ខ្លួន និងកសាងសំណុំរឿង ដោយជាប់ចោទពីបទរក្សាទុក ដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់ នូវសារធាតុញៀនបញ្ជូនទៅកាន់សាលាដំបូង ខេត្តចាត់ការតាមនិតិវិធីច្បាប់ ៕



0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved