Breaking News
Loading...
Thursday, October 17, 2013

វិមាន​ព្រះបរមបដិមា​ព្រះបរមរតនកោដ្ឋ​ កំពុង​ទាក់​ទាញ​​ភ្ញៀវទេសចរ


រាជធានីភ្នំពេញ៖ បន្ទាប់ពីបានសម្ពោធ ដាក់ឲ្យប្រជាពលរដ្ឋ និងភ្ញៀវបរទេស ចូលគោរពវិញ្ញាណក្ខន្ឋ កាលពីព្រឹកថ្ងៃទី១១ តុលា ២០១៣នោះរួចមក វិមានព្រះបរមបដិមាព្រះបរមរតនកោដ្ឋ កំពុងទាក់ទាញប្រជាពលរដ្ឋខ្មែរគ្រប់រូប និងភ្ញៀវទេសចរអន្តរជាតិ ចូលទៅគោរពព្រះវិញ្ញាណក្ខន្ឋ និងផ្តិតយករូបភាព ។

ជាក់ស្តែងចាប់តំាងពីថ្នាក់ដឹកនំា និងមន្រ្តីជាន់ខ្ពស់ព្រឹទ្ឋសភា រដ្ឋសភា និង រាជរដ្ឋាភិបាល បានបញ្ចប់ការបា្ររព្ឋពិធីគោរព ព្រះវិញ្ញាណក្ខន្ឋព្រះបរមរតនកោដ្ឋ កាលពីព្រឹកថ្ងៃទី១៥ តុលា ដែលជាថ្ងៃគម្រប់ខួប១ឆ្នាំគត់ នៃការយាងសោយទិវង្គតរបស់សម្តេចឪ នរោត្តម សីហនុនោះរួចមក គេសង្កេតឃើញប្រជាពលរដ្ឋខ្មែរ ភ្ញៀវបរទេសជាច្រើន បានទៅអុជធូបគោរពព្រះវិញ្ញាណក្ខន្ឋ និង ផ្តិតយករូបភាព ។ ចំណែកនៅជុំវិញបរិវេណ វិមានព្រះបរមបដិមា ព្រះបរមរតនកោដ្ឋនោះវិញ គេសង្កេតឃើញមានការលក់ដូរផ្កា ធូប ទៀន និងព្រះឆាយាលក្ខណ៍ សម្តេចឪនោះផងដែរ ។

ចាប់ពីពេលនេះតទៅ វិមានព្រះបរមបដិមាព្រះបរមរតនកោដ្ឋ ដែលស្ថិតនៅខាងកើតវិមានឯករាជ្យ នឹងក្លាយទៅជាតំបន់ទេសចរណ៏មួយកន្លែង ក្នុងចំណោមទីតំាងទាក់ទាញ ភ្ញៀវទេសចរជាច្រើនទៀតនៅរាជធានីភ្នំពេញ ដូចជារមណីយដ្ឋានវត្តភ្នំ សារមន្ទីរជាតិ សារមន្ទីរប្រល័យពូជសាសន៏ទួលស្លែង និងសារមន្ទីរប្រល័យពូជសាសន៏បឹងជើងឯកជាដើម ៕



















0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved